ប្រមុខរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ
នាព្រឹកថ្ងៃទី១៥ខែឧសភានេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តមយូនសកយ៉ល(YoonSukYeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
![]() |
ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេស ទាំងពីរ កម្ពុជា- កូរ៉េ ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ដែលចាប់ពីពេលនោះមក ទំនាក់ទំនងទ្វេរភាគីនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ក្រោយមក ក្រោមទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានបង្កើតស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ ១៩៩៨។ចំណែកឯរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្កើតស្ថានទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋកូរ៉េ ផងដែរនៅក្នុងឆ្នាំ២០០១»។ នេះបើយោងតាមការផ្សាយក្នុងគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា។
ដោយឡែក ចំពោះលំហូរវិនិយោគ នៅក្នុងខែមករា ដើមឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំទឹកប្រាក់ជាង៦៣លានដុល្លារ។នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចធិបតី។ប្រភពដដែល បានគូសបញ្ជាក់ថា ក្នុងខែមករា ប្រទេសកម្ពុជា បាននាំចេញនូវទំនេញភាគច្រើនជា ផលិតផលកសិកម្មសម្លៀកបំពាក់កៅស៊ូនិងគ្រឿងបង្គុំអេឡិចត្រូនិក។ដោយឡែក កូរ៉េខាងត្បូង ក៏បាននាំចូលផលិតផលមកកាន់ទីផ្សារប្រទេសកម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម៕


Post a Comment