អាមេរិក​​កំពុង​​សន្ទនា​ជា​សម្ងាត់​​ជាមួយ​អ៊ីរ៉ង់ដោយ​​ព្យាយាម​ការពារ​កុំ​ឲ្យ​ការ​វាយប្រហារ​កា​​ន់តែ​ធ្ងន់ធ្ងរ

មន្ត្រីជាន់ខ្ពស់អាមេរិក២នាក់បានជួបពិភាក្សាដោយប្រយោលជាមួយសមភាគីអ៊ីរ៉ង់ក្នុងសប្តាហ៍នេះដើម្បីព្យាយាមជៀសវាងការវាយប្រហារបន្ថែមទៀតនៅក្នុងតំបន់។

ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកJoe Biden ស្តីពីមជ្ឈិមបូព៌ា លោក Brett McGurk។ រូបថត៖Reuters
នៅថ្ងៃទី១៧ខែឧសភាAxiosបានរាយការណ៍ថាការចរចានៅប្រទេសអូម៉ង់(Oman)រួមមានការចូលរួមពីទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកJoe Biden ស្តីពីមជ្ឈិមបូព៌ា Brett McGurk និងស្តីទីបេសកជនពិសេសអាមេរិកប្រចាំនៅអ៊ីរ៉ង់ Abram Paley ។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ជុំដំបូងនៃការពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់តាំងពីខែមករា។គេ​មិន​ច្បាស់​ថា​មន្ត្រី​អ៊ីរ៉ង់​ណា​ខ្លះ​ចូល​រួម​ក្នុង​ការ​ចរចា។យោងតាមប្រភពនានាដំណើរការចរចាផ្តោតលើការបញ្ជាក់អំពីផលវិបាកនៃសកម្មភាពរបស់អ៊ីរ៉ង់និងកងកម្លាំងប្រូកស៊ីក្នុងតំបន់ខណៈពេលដែលក៏ពិភាក្សាអំពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីស្ថានភាពនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមន្ត្រីអ៊ីរ៉ង់មួយចំនួនក៏បានធ្វើសេចក្តីថ្លែងការណ៍បង្ហាញពីលទ្ធភាពដែលអ៊ីរ៉ង់ឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ។កាលពីដើមសប្តាហ៍នេះ លោក Vedant Patel អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីBidenមានមធ្យោបាយទាក់ទងទៅប្រទេសអ៊ីរ៉ង់នៅពេលចាំបាច់។យោងតាមលោកPatelសហរដ្ឋអាមេរិកមិនជឿថាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានធ្វើការសម្រេចចិត្ត"ដើម្បីបន្តកម្មវិធីអាវុធដែលអាមេរិកជឿថាអ៊ីរ៉ង់បានផ្អាកឬបញ្ឈប់នៅចុងឆ្នាំ២០០៣" ។សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើកិច្ចពិភាក្សាក្នុងប្រទេសអូម៉ង់។ការចរចាបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំជាមួយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក (UAV) លើអ៊ីស្រាអែលកាលពីថ្ងៃទី១៣ខែមេសា។ នេះ​ជា​ការ​វាយ​ប្រហារ​ផ្ទាល់​លើក​ដំបូង​លើ​អ៊ីស្រាអែល​ដែល​បាន​ចាប់​ផ្តើម​ចេញ​ពី​ទឹកដី​អ៊ីរ៉ង់។ ការវាយប្រហារនេះបានរុញច្រានមជ្ឈិមបូព៌ាដល់គែមនៃសង្គ្រាមក្នុងតំបន់។តាមនោះ អ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលផ្លោងចំនួន ៣៥០និងUAV ទៅកាន់អ៊ីស្រាអែលជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយការវាយប្រហាររបស់អ៊ីរ៉ង់ត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាសរួមគ្នារបស់អ៊ីស្រាអែលសហរដ្ឋអាមេរិកចក្រភពអង់គ្លេស បារាំង ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។ប៉ុន្មានថ្ងៃក្រោយមក អ៊ីស្រាអែលក៏បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមគោលដៅទៅលើប្រព័ន្ធការពារដែនអាកាស S-300 នៅឯមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់៕ពុតសាម៉ាត់


Powered by Blogger.