តើរដ្ឋាភិបាលកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីកសាងភាពធន់នៃសេដ្ឋកិច្ចបញ្ចៀសនូវផលប៉ះពាល់ពីឥទ្ធពលបរទេស?
ស្ថិតនៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចនិងសង្គមកម្រិតសកលនិងតំបន់នានាមានហានិភ័យរដ្ឋាភិបាលកម្ពុជាបានបង្ហាញយុទ្ធសាស្ត្រនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លា ដែលបញ្ចៀសអោយបាននូវផលប៉ះពាល់ទាំងនោះពីក្រៅប្រទេស។យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការកែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធ ព្រមទាំងពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ តាមរយៈការងារអាទិភាព ដូចខាងក្រោមនេះ៖
![]() |
៣៖ការអភិវឌ្ឍវិស័យឯកជន និងការងារ តាមរយៈការអភិវឌ្ឍទីផ្សារការងារ; ការលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម, ធុរកិច្ចថ្មី, ការពង្រឹងការប្រកួតប្រជែង និងយន្តការសេដ្ឋកិច្ចទីផ្សារ។
៤៖ ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន តាមរយៈ ការពង្រឹងភាពធន់ប្រជាសាស្ត្រ , ការគ្រប់គ្រងធនធានធម្មជាតិ, វប្បធម៌ និងទេសចរណ៍ ការលើកស្ទួយកសិកម្ម និងការប្រែប្រួលអាកាសធាតុ ។
៥៖ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការកសាងរដ្ឋាភិបាល និងពលរដ្ឋឌីជីថល; ការអភិវឌ្ឍធុរកិច្ចឌីជីថល, ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕AKP


Post a Comment