កាលពីម្សិលមិញនេះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ឈានដល់ប្រមាណ ៧៥១ លានដុល្លារខណៈដែលការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កូរ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៣០លានដុល្លារ កាលពីឆ្នាំមុន ដែលនាំឱ្យ FDI សរុបពីប្រទេសកូរ៉េ កើនដល់ ៥ពាន់លានដុល្លារ។សម្តេចធិបតីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ (Cambodia-Korea Business Forum-CKBF) ដោយមានការចូលរួមពីអ្នកវិនិយោគជាង ៣០០ តំណាងឱ្យក្រុមហ៊ុនចំនួន ១៩៨។ សម្តេចនាយករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល ពីថ្ងៃទី ១៥ ដល់ ១៨ ឧសភា។
 |
|
វេទិកានេះក៏មានវត្តមានចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ ៧៥១ លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់កម្ពុជាក្នុងឆ្នាំ ២០២៣”។សម្តេចបានបន្ថែមថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសកូរ៉េកាលពីឆ្នាំមុនមានចំនួន ៣០ លានដុល្លារ ជាមួយនឹងទំហំវិនិយោគសរុបចំនួន ៥ ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងឆ្នាំ២០២៣។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កាលពីខែធ្នូ ឆ្នាំ ២០២២។សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា CKFTA នឹងត្រួសត្រាយផ្លូវសម្រាប់ពាណិជ្ជករកូរ៉េក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនក្នុងស្រុកក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសម្បទានវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្តល់លក្ខខណ្ឌពិសេសជាច្រើន ដើម្បីសម្រួលដល់ការវិនិយោគបរទេស។បន្ទាប់ពីវេទិកាធុរកិច្ចរួចមកសម្តេចនាយករដ្ឋមន្ត្រីបានបន្តធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន៤ និងកិច្ចព្រមព្រៀងចំនួនពីរផ្សេងទៀត ដោយ ទី១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ។ទី២ ទី៣ និងទី៤ ត្រូវបានចុះហត្ថលេខាដោយលោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយធនាគារ JB Financial Group Co Ltd ធនាគារ KB Kookmin Bank Co Ltd និងធនាគារ Woori Bank និងទី៥ ត្រូវបានចុះហត្ថលេខាដោយ ការិយាល័យឥណទានកម្ពុជា ជាមួយ ការិយាល័យឥណទានកូរ៉េ និងធនាគារ Jeonbuk Bank Co Ltd ខណៈដែល MoU ចុងក្រោយត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Worldbridge Group និង ក្រុមហ៊ុន Daewoo E&C ។បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តជាកិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ដូចជា៖លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “កិច្ចព្រមព្រៀងចំនួនបីត្រូវបានចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុកូរ៉េ រួមមានធនាគារ JB ធនាគារ Kookmin និងធនាគារ Woori ដើម្បីលើកកម្ពស់បន្ថែមលើការទូទាត់ QR ឆ្លងព្រំដែន និងការផ្ទេរប្រាក់សម្រាប់ពលករចំណាកស្រុករបស់យើង”។លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងមួយទៀតគឺរវាងការិយាល័យឥណទានកម្ពុជា និងការិយាល័យឥណទានកូរ៉េ និងធនាគារ Jeonbuk Bank Ltd ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកូរ៉េ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានចុះអនុស្សរណៈចំនួនបីជាមួយធនាគារ Koomin Bank Co Ltd ស្ថាប័នហិរញ្ញវត្ថុJB Financial Group Co Ltd និងធនាគារ Woori ស្តីពី “ការទូទាត់កូដ QR ឆ្លងព្រំដែន”( Cross-Border QR Code Payment)។ ជាមួយគ្នានេះ ការិយាល័យឥណទាន (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើ MoU ជាមួយការិយាល័យឥណទានកូរ៉េ និងធនាគារ Jeonbuk Bank Co Ltd ស្តីពី “ការចែករំលែករបាយការណ៍ឥណទានឆ្លងព្រំដែន”( Cross-Border Credit Report Sharing) រវាងប្រទេសទាំងពីរ។អនុស្សរណៈនៃការយោគយល់គ្នា ទាំងនេះ មានគោលដៅពង្រឹងប្រព័ន្ធទូទាត់ដោយសង្កត់ធ្ងន់លើសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីជំរុញការចែករំលែករបាយការណ៍ឥណទាន និងសម្រួលដំណើរការផ្តល់បន្ទុក ជាពិសេសសម្រាប់ពលករចំណាកស្រុកនៅក្រៅប្រទេស ដែលអាចឱ្យពួកគេផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេ ខណៈជួយដល់សកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មផងដែរ៕KhmerTimes
Post a Comment