ឯកឧត្តមអភិសន្តិបណ្ដិតស សុខាដឹកនាំប្រតិភូជាតិនិងអន្តរជាតិទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គមនិងមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀលខេត្តកំពត!
ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាន៖ នៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាយអញ្ជិត ក្នុងស្រុកជុំគិរី និងនៅសាលាខេត្តកំពត មុនបន្តទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ក្បែរជើងភ្នំបូគោ។ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសស្វីស តំណាងធនាគារពិភពលោកកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋតំណាងក្រសួងអប់រំយុវជននិងកីឡាតំណាងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។គួរកត់សម្គាល់ថាការងារគណនេយ្យភាពសង្គមបានផ្ដោតលើការកំណត់ឱ្យមានការអនុវត្តនៅមូលដ្ឋានឃុំ សង្កាត់ តាមគោលការណ៍ដូចខាងក្រោម៖
![]() |


















































Post a Comment