ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធជាផ្លូវការនៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រួមជាមួយនឹងពិធីពិសាអាហារសាមគ្គី ដែលធ្វើឡើងនៅសន្និបាតនិងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹង និងយកចិត្តទុកដាក់ខ្ពស់លើវិស័យការទូតសេដ្ឋកិច្ច។សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា «កិច្ចការការទូតសេដ្ឋកិច្ច គឺជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនៃរដ្ឋសភា នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា។
 |
|
សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទូតសេដ្ឋកិច្ចនឹងជំរុញទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនិងរវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែប្រសើ។សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលរបស់រដ្ឋាភិបាលថ្មីក្នុងរយៈពេល៨ខែកន្លងមកនេះ ទាក់ទងនឹងការវិនិយោគ ដោយបានចង្អុលបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្មថ្មីចំនួន ១២៨គម្រោង ដែលមានទុនសរុបជាង ២,៥ពាន់លានដុល្លារ ដោយបង្កើតការងារបានជាង ១៣០,០០០កន្លែង។ កាលពីម្សិលមិញ លោកបានចុះហត្ថលេខាអនុម័តគម្រោងវិនិយោគចំនួន ១៤គម្រោង ដែលមានទំហំទឹកប្រាក់ ៤៨០ លានដុល្លារ។ជាមួយគ្នានេះ សម្តេចហ៊ុន ម៉ាណែត បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះបញ្ចូលអ្នកវិនិយោគបរទេសបន្ថែមទៀតមកកម្ពុជា។សម្តេចបានមានប្រសាសន៍ថា “សប្តាហ៍ក្រោយ ខ្ញុំនឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េ ហើយខែក្រោយទៅកាន់ប្រទេសសិង្ហបុរី ដែលខ្ញុំនឹងជួបជាមួយវិនិយោគិន និងពាណិជ្ជករជាច្រើននាក់”។សម្តេចធិបតីបានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកត្តាគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត។សម្តេចបន្តថា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ដោយកាត់បន្ថយការិយាធិបតេយ្យ និងការផ្តល់សេវាកាន់តែប្រសើរ ។ប៉ុន្តែក៏ត្រូវការភាពជាដៃគូជាមួយវិស័យឯកជនផងដែរ។សម្តេចបានបន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលនឹងធានាគុណភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិនិយោគទាំងក្នុង និងក្រៅប្រទេស សម្រាប់ការវិនិយោគ និងអាជីវកម្មទំនើប។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដោយសង្កត់ធ្ងន់ថា នេះនឹងនាំមកនូវសមិទ្ធផលថ្មីៗជូនប្រទេសជាតិ ក៏ដូចជាផលប្រយោជន៍ទៅវិញទៅមក។សម្តេចបានបន្ថែមថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA)មានគោលបំណងជួយវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងការប្រមូលផ្តុំ និងរួមបញ្ចូលតម្រូវការរបស់ពួកគេ ហើយខិតខំជួយដល់ពួកគេក្នុងករណីចាំបាច់ ដើម្បីទទួលបានជោគជ័យ៕
Post a Comment