មូលហេ​តុដែល​សមត្ថកិច្ចឃាត់​ខ្លួនប្រធានគ​​ណប​​ក្សកម្លាំង​ជាតិ?

ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីបានប្រកាសថាការឃាត់ខ្លួនលោកស៊ុនចន្ធីមេបក្សកម្លាំងជាតិគឺដោយសារតែបុគ្គលរូបនេះបានបំភ្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គមដើម្បីកេងចំណេញនយោបាយ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា លោកស៊ុនចន្ធីមិនមែនរិះគន់រដ្ឋាភិបាលត្រឹមពេលទៅជប៉ុនហ្នឹង!ទេគាត់រិះគន់រហូតតែជាសិទ្ធិរបស់គាត់ គ្មានពីណាធ្វើអី្វគាត់។

លោកស៊ុនចន្ធី។សហការី
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា«មិននៅៗប្រឌិតរឿងដើម្បីចំណេញនយោបាយ ហើយធ្វើឱ្យខុសបង្កើតភាពវឹកវរនិងចលាចល ដែលសាររបស់គាត់នេះ ទោះបីជាគាត់ចង់ធើ្វតេស្តដើម្បីយកបុងយកអីក៏ដោយ។ប៉ុន្តែជាចេតនា ដើម្បីបំភ្លៃការពិតបង្កើតការមួលបង្កាច់ទៅលើគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលចឹងរាជរដ្ឋាភិបាលមានសិទ្ធិហើយខ្ញុំសុំឱ្យប្រទេសជាមិត្តរបស់យើង។ជាពិសេសប្រទេសលោកសេរីចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ហើយជាពិសេសការគោរពច្បាប់ មិនអាចជាសកម្មជនបក្សប្រឆាំងឬអ្នកណាអាចមានសិទ្ធិធ្វើអីបាននោះទេ មិនគួរជួយនិងលើកទឹកចិត្តអ្នកខុសទេគួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់ហើយសុំឱ្យមិត្តទាំងអស់មុនវ៉ៃតម្លៃករណីណាមួយកុំយកថា អ្នកនោះជានរណាត្រូវមើលថាអ្នកនោះធ្វើស្អី?អ្នកប្រឆាំងរាជរដ្ឋាភិបាលមានតើ លទ្ធផលបោះឆ្នោតក្នុង៨លាននាក់មានតែ៦លាននាក់ទេ បោះឆ្នោតឱ្យគណបក្សប្រជាជនក្នុងនោះមានជាង១លាននាក់មិនគាំទ្រ តែគេអនុវត្ត នៅក្នុងសារ នៅក្នុងអី បញ្ចេញមតិ តាមហ្វេសប៊ុក តាមអី ជាដើម»។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា អ្នកនយោបាយ ទាំងបក្សប្រឆាំងនិងមិនប្រឆាំងត្រូវមានស្ដង់ដារ ត្រូវប្រកាន់ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងប្រជាពលរដ្ឋធម្មតាមិនអាចចេះតែដើរនិយាយរញ៉េរញ៉ៃ ធ្វើឱ្យអ្នកគាំទ្រវិលវុលសង្គមវឹកវរនោះទេ។គួរជម្រាបថាលោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្ដហោះក្រុងភ្នំពេញ បន្ទាប់ពីលោកទើបវិលមកពីប្រទេសជប៉ុនដើម្បីចូលរួមការផ្សព្វផ្សាយគោលនយោបាយគណបក្សនៅក្រៅប្រទេស។តុលាការបានបញ្ចេញហេតុផលតាមទម្លាប់ដោយថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី មានពាក់ព័ន្ធនឹងការ “ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ បើតាមតុលាការខ្មែរលោកស៊ុនចន្ទីបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល ក្នុងការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋមានភាពលម្អៀងនិងរើសអើង។ តុលាការបញ្ជាក់ថាលោកស៊ុនចន្ធីក៏បាននិយាយមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាននាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ៕

Powered by Blogger.