សារពិសេសស្ដីពីព្រែកជីកហ្វូណនតេជោនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះសម្ដេចតេជោហ៊ុន សែនជំរុញរាជរដ្ឋាភិបាលអាណត្ដិទី៧ ឆាប់បើកការដ្ឋានសាងសង់ឱ្យបានឆាប់នៅព្រែកជីកហ្វូនតេជោដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនតាមផ្លូវទឹកហើយកុំរងចាំអ្វីតទៅទៀត។
សម្ដេចតេជោបានមានប្រសាសន៍ថា«គម្រោងព្រែកជីកហ្វូណនតេជោខ្ញុំសូមផ្ដល់មតិទៅរាជរដ្ឋាភិបាលកុំយប់យន់សុបិនច្រើនបើកការដ្ឋានបានឆាប់គឺធ្វើទៅ កុំរងចាំអ្វីទៀតនាំតែមានសាធារណមតិពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្ដើមកើនសារជាថ្មី។សូមជំរុញបើកការដ្ឋានឱ្យបានឆាប់គ្មានត្រូវរង់ចាំអ្វីតទៅទៀតនោះទេ។យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើងយើងត្រូវគិតទៅដល់ឯករាជ្យជាតិរបស់យើង។»សម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់ថានៅក្នុងព្រែកជីក១៨០គីឡូម៉ែត្រគឺមាន៨០គីឡូម៉ែត្រហើយ ដែលសម្ដេចបានដឹកនាំធ្វើ ។ សម្ដេចតេជោបានបន្ដថាព្រែកជីកដែលសម្ដេចបានធ្វើត្រឹមតែ៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង វាគ្រាន់តែត្រូវការពង្រីកវាតែប៉ុណ្ណោះ វានឹងក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អអ៊ីចឹងនៅកន្លែងដទៃទៀតគឺធ្វើតែបន្ដិចដើម្បីទម្លាយមកកាន់ការតភ្ជាប់ជាមួយនឹងទន្លេ។ប៉ុន្ដែភាគច្រើនគឺមានស្នាមដានរួចទៅហើយ៕AKP
Post a Comment