ឆ្នាំ២០២៤​នេះរំហូរវិនិយោគផ្ទាល់ពីបរទេ​សមកកម្ពុជាបានរំ​ពឹងថានឹងបន្តកើន​ដល់ប្រមាណ៤​២៥០លានដុល្លារអា​ម៉េរិក

កម្ពុជារំពឹងថាទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងកម្រិតជាង៨ភាគរយនៅឆ្នាំ២០២៥។នៅឆ្នាំ២០២៤នេះរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថានឹងបន្តកើនដល់ប្រមាណ៤២៥០លានដុល្លារអាម៉េរិកសមមូលនឹងប្រមាណ៩,០%នៃផ.ស.ស.ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។

ទន្ទឹមនេះទុនបម្រុងអន្តរជាតិត្រូវបានព្យាករណ៍ថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិកឬស្មើប្រមាណ៨,០ ខែ នៃការនាំចូល។យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ដល់២០២៧ បានរំពឹងថារំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករណ៍ថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ៨,៦% នៃផ.ស.ស.ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត«ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» និងគោលនយោបាយគាំទ្រមួយចំនួនទៀត។ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេលមធ្យមខាងមុខកម្ពុជារំពឹងថានឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ ជាលទ្ធផល,ទុនបម្រុងអន្តរជាតិនឹងបន្តកើនដោយមានទំហំជាមធ្យមប្រមាណ ៧ ខែ នៃការនាំចូល៕AKP


Powered by Blogger.