សហរដ្ឋអាមេរិ​ក​បា​នស្នើឱ្យផ្តល់ព័ត៌​មាន​ស​ម្ងាត់អំ​ពីក្រុមហាម៉ាស់

សហរដ្ឋអាមេរិកបានស្នើឱ្យផ្តល់ព័ត៌មានសម្ងាត់របស់អ៊ីស្រាអែលអំពីទីតាំងពិតប្រាកដនៃមេដឹកនាំក្រុមហាម៉ាស់និងផ្លូវរូងក្រោមដីលាក់ពួកគេដើម្បីការពារអ៊ីស្រាអែលពីការបើកការវាយប្រហារទ្រង់ទ្រាយធំលើRafah។

តំបន់បោះតង់សម្រាប់អ្នកជម្លៀសនៅRafah ។ រូបថត៖ DailyMail 
កាសែត WashingtonPostបានដកស្រង់សម្តីមនុស្ស៤នាក់ដែលស្គាល់ពីសំណើរបស់អាមេរិកដែលនិយាយថារដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden បានស្នើផ្តល់ជំនួយដល់អ៊ីស្រាអែលរួមទាំងការស៊ើបការណ៍សម្ងាត់ដើម្បីជួយយោធាអ៊ីស្រាអែលកំណត់អត្តសញ្ញាណកំណត់ទីតាំងរបស់មេដឹកនាំក្រុមហាម៉ាស់និងបានរកឃើញផ្លូវរូងក្រោមដីលាក់ខ្លួនរបស់ក្រុមនេះ ។ប្រសិបើប្រទេសនេះបដិសេធ​មិន​បើក​ការ​វាយ​ប្រហារ​ធំ​មួយ​លើ​ទីក្រុង Rafahក្នុង​តំបន់ហ្គាហ្សា។លើសពីនេះអាមេរិកក៏បានស្នើឱ្យគាំទ្រការសាងសង់តង់ធំសម្រាប់ប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនRafahនិងគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្តល់ជំនួយមនុស្សធម៌។ជំនួយនេះនឹងជួយប្រជាជនប៉ាឡេស្ទីនជាង១លាននាក់ដែលកំពុងស្នាក់នៅក្នុងទីក្រុងRafahមានលទ្ធភាពទទួលបានលក្ខខណ្ឌដែលអាចរស់នៅបានជំនួសឱ្យការប្រឈមមុខនឹងការលំបាកបន្ថែមទៀត។អ៊ីស្រាអែលបានប្តេជ្ញាវាយប្រហារទៅលើទីក្រុង Rafah ដែលជាអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតីJoe Biden មានការព្រួយបារម្ភជាពិសេសនៅក្នុងបរិបទនៃស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនៅក្នុងតំបន់ហ្គាហ្សា។គោលដៅបច្ចុប្បន្នរបស់អាមេរិកគឺសំខាន់ដើម្បីការពារការបំផ្លិចបំផ្លាញដែលមិនចាំបាច់និងកាត់បន្ថយការខូចខាតដល់ជនស៊ីវិល។អ៊ីស្រាអែល​បាន​ប្រកាស​ថាខ្លួន​ត្រូវ​ចូល​ក្រុង Rafah ដើម្បី​បញ្ចប់​ការ​បំផ្លិចបំផ្លាញ​របស់​ក្រុមហាសម៉ាស់។ ទោះបីជាយ៉ាងណាក៏ដោយ ការបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដ៏ធំទូលាយនៅក្នុងទីក្រុង Rafah ដែលជាកន្លែងមានក្រុមសកម្មប្រយុទ្ធនិងមេដឹកនាំក្រុមហាម៉ាស់ជាច្រើននាក់ នឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់។មន្ត្រីសហរដ្ឋអាមេរិករួមទាំងអ្នកជំនាញមកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)បានចូលរួមក្នុងការពិភាក្សាលម្អិតជាមួយសមភាគីអ៊ីស្រាអែលអំពីរបៀបអនុវត្តផែនការមនុស្សធម៌ឱ្យមានប្រសិទ្ធភាព។បច្ចុប្បន្ន ថ្វីត្បិតតែអ៊ីស្រាអែលបានវាយប្រហារទីក្រុង Rafah ក៏ដោយ ក៏ខ្លួនមិនទាន់បានអនុវត្តការវាយប្រហារលើដីដ៏ទូលំទូលាយលើទីក្រុងនេះនៅឡើយ។ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ រួមទាំងការគ្រប់គ្រងច្រកព្រំដែននិងបញ្ជាឱ្យជនស៊ីវិលប៉ាឡេស្ទីន៨០០,០០០នាក់ជម្លៀសចេញ។ទាំងនេះបង្ហាញថាការវាយប្រហារលើតំបន់នេះមិនយូរប៉ុន្មានទេ។ទីភ្នាក់ងារផ្តល់ជំនួយនិយាយថាគ្មានកន្លែងណាដែលនៅសេសសល់សម្រាប់ហ្គាហ្សា ដែលធ្លាប់ជម្លៀសពីមុនដើម្បីផ្លាស់ទីទៅនោះទេ ដោយសារតែអេហ្ស៊ីបមិនព្រមបើកព្រំដែន។តំបន់ផ្សេងទៀតនៃហ្គាហ្សារចនាសម្ព័ន្ធដួលរលំហើយមន្ទីរពេទ្យលែងដំណើរការ៕ពុតសាម៉ាត់


Powered by Blogger.