ក្រោយ​បញ្ចប់​ការសាងសង់​ព្រែកជីកហ្វូណនតេ​ជោ​មានអ្វីកើតឡើងសម្រាប់​​ប្រជាពលរដ្ឋ? ​

 ក្នុងការថ្លែងសារពិសេសស្តីពី"ព្រែកជីកហ្វូណនតេជោ"នាព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៤នៅក្រុងតាខ្មៅសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថាបន្ទាប់ពីគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុងកសិករនៅភាគនិរតីនៃកម្ពុជានឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។ជាមួយគ្នានោះ សម្ដេចតេជោលើកឡើងថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោអាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។សម្ដេចតេជោ​ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺតាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រផងដែរ៕ 



Powered by Blogger.