ប្រតិភូសភាតំណាងប្រជា​ជនជាតិចិននឹងមក​បំពេញទស្សនកិច្ចជាផ្លូវការ​និងមិត្តភាព​នៅកម្ពុជាចាប់ពី​ថ្ងៃទី២១ដល់ថ្ងៃទី២​៤ខែ​ឧសភា

កាលពីថ្ងៃទី១៧ ខែឧសភារដ្ឋសភាបានប្រកាសថា លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនលើកទី១៤នឹងដឹកនាំគណៈប្រតិភូសភាតំណាងប្រជាជនចិនមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ លោក Shohrat Zakir នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ លោក Shohrat Zakir ក៏នឹងជួបពិភាក្សាការងារជាមួយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ជាផ្នែកនៃដំណើរទស្សនកិច្ចគណៈប្រតិភូនៃសភាតំណាងប្រជាជនចិននឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាបដោយជួបពិភាក្សាការងារជាមួយអភិបាលខេត្តសៀមរាបនិងទស្សនាប្រាសាទបុរាណដ៏គួរឱ្យស្ញប់ស្ញែងក្នុងរមណីដ្ឋានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាដែលជាសក្ខីភាពនៃទំនាក់ទំនងវប្បធម៌យូរអង្វែងរវាងប្រជាជាតិទាំងពីរ៕KhmerTimes

Powered by Blogger.