កម្ពុជាបានព្យាករណ៍ថាអាចនឹងមានភ្លៀងធ្លាក់ពី១០-៣០%លើផ្ទៃដីថ្ងៃទី២៧ខែឧសភា
ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថាតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០-២០% ។តំបន់ខ្ពង់រាបគ្របដណ្ដប់លើផ្ទៃដី១០-៣០% និង តំបន់មាត់សមុទ្រគ្របដណ្ដប់លើផ្ទៃដី១០-៣០%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
![]() |
| រូបភាពសហការី |



Post a Comment