ថ្លែងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីបើកសន្និសីទលើកទី១ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍សម្រាប់ទិវាចងចាំ២០ឧសភាដែលបានប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក (អតីតសាលាក្តីខ្មែរក្រហម)នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤នេះបានមានប្រសាសន៍ថាយើងត្រូវតែការពារសន្តិភាពដែលសម្រេចបានមកដោយលំបាកលំបិនបំផុតនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។
 |
|
កាតព្វកិច្ចនេះ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេគឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរជាសត្យានុម័តសង្គ្រាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានរើសអើងដោយសារតែការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។នៅពេលដែលមានសង្គ្រាមកើតឡើងហើយគ្មានឡើយសិទ្ធិមនុស្សគ្មានឡើយលទ្ធិប្រជាធិបតេយ្យ។សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថាកាតព្វកិច្ចខាងលើនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋនិងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាពនិងក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននេះដោយមិនត្រូវភាន់ច្រឡំថាសន្តិភាពបានមកដោយឯកឯងនោះទេ។មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយដែលជំរុញការផ្លាស់ប្ដូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យហើយត្រូវតប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាព ឱ្យខាងតែបាន។មួយវិញទៀត តាមរយៈការរៀនសូត្រពីមេរៀនរបស់កម្ពុជា សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយដែលអាចបង្កឱ្យមានការកើតឡើងនៃសង្គ្រាមត្រជាក់សាជាថ្មី។ហើយចុងក្រោយរុញច្រានឱ្យមានជម្លោះផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ប្រទេសទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពដែលមានស្រាប់ និងស្វែងរកការសន្ទនាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាមដែលកំពុងកើតឡើងសំដៅទប់ស្កាត់ឱ្យបាន នូវការបាត់បង់ជីវិតជនស៊ីវិល ក្រោមទម្រង់ណាមួយនៃអំពើប្រល័យពូជសាសន៍។ឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កម្ពុជា នឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដែលផ្អែកលើច្បាប់, កសាងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ជាមួយនឹងប្រទេសទាំងអស់ក្នុងពិភពលោក និង ជាមួយអង្គការអន្តរជាតិនានាព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាពស្ថិរភាពសន្តិសុខនិង វិបុលភាព ក្នុងតំបន់ និង លើពិភពលោក ។
សម្ដេចធិបតីបានថ្លែងបន្តថាយើងនឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្គ្រាមត្រជាក់ថ្មីសាជាថ្មីម្តងទៀត។ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាតដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នងនិងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ក្នុងន័យនេះវិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀតនោះគឺការយកចិត្តទុកដាក់ចំពោះប្រជាជនដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមកក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាលក្នុងសតវត្សរ៍ទី២០ពោរពេញដោយការបែកបាក់សាមគ្គីនិងទុក្ខសោកវេទនាគឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជាចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១៕
Post a Comment