ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតបានបញ្ជាក់ថាការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុគឺជាចំណតកប៉ាល់ធំផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូននិងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគត។
 |
|
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការអបអរសាទរនិងរីករាយចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី១ មុនដំណាច់ឆ្នាំ២០២៣នេះ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ខេត្តព្រះសីហនុជាមួយខេត្តជាប់មាត់សមុទ្រមានសក្តានុពលក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ហើយក៏ជាផែកមួយដ៏សំខាន់របស់កម្ពុជា។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជានឹងខិតខំអភិវឌ្ឍន៍កំពង់ផែខេត្ត ព្រះសីហនុនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ សម្តេចនាយករដ្ឋមន្រ្តីបានបន្តថាកំពង់ផែព្រះសីហនុ មានការចរាចរណ៍កុងតឺន័រខណៈដែលការគ្រោងទុកនឹងមានកុងតឺន័រតែ ៥៥ម៉ឺននោះទេ ក្នុងមួយឆ្នាំ។ ប៉ុន្តែ ប៉ុន្មានឆ្នាំនេះមានកុងតឺន័រចល័តជាង ៧៥ម៉ឺនកុងតឺន័រ។ដូច្នេះដើម្បីបំពេញសេចក្តីត្រូវការរាជរដ្ឋាភិបាលពង្រីកកំពង់ផែនេះឱ្យមានទំហំធំនិងជ្រៅជាងមុន។សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា«កន្លងទៅយើងបានធ្វើច្រើនឥឡូវយើងកំពុងតែកែប្រែកន្លែងកុងតឺន័រដើម្បីចូលកប៉ាល់។ប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការជាមួយជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង ដំណាក់កាលទី១។ ខ្ញុំសង្ឃឹមថានឹងបានបុកគ្រឹះមុនដាច់ឆ្នាំ២០០២៣»។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយប្រធាន JICA ដើម្បីជំរុញការចរចាបញ្ចប់ការទម្លាក់ថវិកាសម្រាប់បុកគ្រឹះជំហានទី១ ក្នុងការពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជា និងជប៉ុន គឺខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ជាមួយគ្នានេះ សម្តេចហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា កម្ពុជា និងជប៉ុន នឹងរួមគ្នាធ្វើដើម្បីពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះឱ្យមានលេចចេញជារូបរាងឡើង ខណៈកំពង់ផែខេត្តព្រះសីហនុ បច្ចុប្បន្ននេះ អាចឱ្យកុងតឺន័រដឹកទំនិញចូលចតបានតែ ៩.៥០ម៉ែត្រ។ ដូច្នេះ កំពង់ផែខេត្តព្រះសីហនុ ទទួលទំនិញបានតែជាង ១៨ភាគរយនៃទំនិញប៉ុណ្ណោះ។សម្តេចធិបតីក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។ សម្ដេចធិបតីអះអាងថាប្រសិនបើការពង្រីកកំពង់ផែទឹកជ្រៅដំណាក់កាលទី១នេះទទួលបានជោគជ័យនោះកំពង់ផែទឹកជ្រៅនេះអាចមានលទ្ធភាពទទួលកុងតឺន័រដឹកទំនិញប្រមាណ៩៣ភាគរយវានឹងកាត់បបន្ថយតម្លៃការការដឹកជញ្ជូនតាមផ្លូវទឹក ដែលពីមានតម្លៃចន្លោះ៤០០ដុល្លារឬ៥០០ដុល្លារ មកត្រឹម២០០ដុល្លារ ក្នុងមួយកុងតឺន័រ។បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រសិនបើថ្ងៃអនាគតកម្ពុជា អាចពង្រីកកំពង់ផែទឹកជ្រៅជំហានទី២ ឬជំហានទី៣នោះ នៅថ្ងៃអនាគ តកំពង់ផែនឹងអាចទទួលបានកុងតឺន័រកាន់តែច្រើនដែលដឹកទំនិញឆ្លងកាត់ដែលវានឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើងដល់ប្រជាពលរដ្ឋ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។លើសពីនេះទៀត ការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុគឺត្រូវតែបន្តទៅមុខជានិច្ចព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន៕ប្រភពSTPM



Post a Comment