លោកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីនៃគណបក្សភឿថៃ (ប្រធានសម្ព័ន្ធដែលកំពុងកាន់អំណាចបច្ចុប្បន្ន)។
 |
| លោកស្រី Paetongtarn (អាយុ៣៧ឆ្នាំ) គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra។ រូបថត៖Reuters |
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg លោកស្រី Paetongtarn ត្រូវបានបោះឆ្នោតជ្រើសរើសរួមជាមួយនឹងក្រុមប្រឹក្សាប្រតិបត្តិថ្មីនៃគណបក្សភឿថៃ (ដើម្បីប្រទេសថៃ) នៅក្នុងការបោះឆ្នោតដែលធ្វើឡើងនៅទីក្រុងបាងកកកាលពីថ្ងៃទី២៧ខែតុលា។ការបោះឆ្នោតខាងលើគឺជាការចាំបាច់បន្ទាប់ពីលោក Cholnan Srikaew បានចាកចេញពីមុខតំណែងថ្នាក់ដឹកនាំរបស់បក្សភឿថៃកាលពីចុងខែសីហា។ក្រុមអ្នកសង្កេតការណ៍បាននិយាយថាជាមួយនឹងលោកស្រី Paetongtarnត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់គណបក្សភឿថៃអំណាចនៃគ្រួសារShinawatraនឹងត្រូវបានបង្រួបបង្រួមបន្ទាប់ពីការបោះឆ្នោតសកលនៅខែឧសភាឆ្នាំ២០២៣។ក្នុងនាមជាកូនពៅក្នុងចំណោមកូនទាំង៣របស់លោកThaksin។ លោកស្រី Paetongtarn (អាយុ៣៧ ឆ្នាំ) គឺជាសមាជិកថ្មីបំផុតនៃគ្រួសារShinawatraដែលចូលរួមក្នុងសកម្មភាពនយោបាយយ៉ាងសកម្ម។លោកស្រី Paeotongtarn ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣របស់គណបក្សភឿថៃ ជាពិសេសនៅតំបន់ភាគខាងជើងនិងឦសាននៃប្រទេសថៃ។លោកស្រី Paetongtarnគឺជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំង៣របស់គណបក្សភឿថៃហើយបច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់របស់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Srettha Thavisin។កន្លងមក គណបក្សដែលគាំទ្រដោយគ្រួសារShinawatraបានគ្រប់គ្រងការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេជារឿយៗបាត់បង់អំណាចដោយសារតែរដ្ឋប្រហារយោធា ឬសេចក្តីសម្រេចរបស់តុលាការ។លោកThaksin និងប្អូនស្រីរបស់លោកគឺលោកស្រីYingluck Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីអ្នកទាំង២ត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦និង២០១៤។បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ លោកThaksinបានវិលត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា នៅពេលដែលគណបក្សភឿថៃបានក្លាយជាប្រធាននៃសម្ព័ន្ធកាន់អំណាចដែលមាន១១គណបក្ស។ទោះបីជាលោកThaksinត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំភ្លាមៗបន្ទាប់ពីការវិលត្រឡប់របស់លោកពីបទពុករលួយក៏ដោយក៏ការជាប់ពន្ធនាគាររបស់លោកត្រូវបានកាត់បន្ថយមកត្រឹមមួយឆ្នាំដោយព្រះមហាក្សត្រ Maha Vajiralongkorn។បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺច្រើនមុខ ហើយមិនបានចូលពន្ធនាគារវិញទេ៕ពុតសាម៉ាត់
Post a Comment