មហា​សេ​ដ្ឋីE​lonMuskបានស្នើផ្តល់Star​l​inkដល់ហ្គាហ្សាអ៊ីស្រាអែ​ល​បានប្រតិកម្មយ៉ា​​ងខ្លាំង

មហាសេដ្ឋី Elon Musk បាននិយាយថាសេវាកម្ម Starlink របស់ SpaceX នឹងគាំទ្រការទំនាក់ទំនងសម្រាប់អង្គការជំនួយមនុស្សធម៌អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សាក្នុងបរិបទដែលអ៊ីស្រាអែលកំពុងស្វែងរកការរឹតបន្តឹងការបិទទឹកដីនេះ។នៅ​ក្នុង​ការ​បង្ហោះ​កាល​ពី​ចុង​សប្តាហ៍​មុន​លើ​បណ្តាញ​សង្គម​អង្គការ​ជំនួយ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ»។សំណើនេះត្រូវបានធ្វើឡើងបន្ទាប់ពីហ្គាហ្សាស្ទ្រីបរងការដាច់ចរន្តអគ្គិសនីបាត់បង់បណ្តាញទូរស័ព្ទ និងអ៊ីនធឺណិត ហើយស្ទើរតែដាច់ឆ្ងាយពីពិភពខាងក្រៅក្នុងបរិបទដែលហ្គាហ្សាកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

មហាសេដ្ឋី Elon Musk ។Getty

យោងតាមអង្គការមនុស្សធម៌អន្តរជាតិ ស្ថានភាពនេះបានចាប់ផ្តើមកាលពីយប់ថ្ងៃទី ២៧ ខែតុលា ដោយរារាំងសកម្មភាពសង្គ្រោះនៅតំបន់ហ្គាហ្សា។SpaceX មិនបានធ្វើអត្ថាធិប្បាយអំពីរបៀបដើម្បីធានាថាការតភ្ជាប់ Starlink ណាមួយត្រូវបានប្រើប្រាស់ដោយអង្គការជំនួយ និងមិនមែនអ្នកដទៃទេ។ទន្ទឹមនឹងនេះ សំណើរបស់មហាសេដ្ឋីMuskបានប្រឈមមុខនឹងប្រតិកម្មភ្លាមៗពីអ៊ីស្រាអែល។ រដ្ឋមន្ត្រីទូរគមនាគមន៍អ៊ីស្រាអែល លោក Shlomo Karhi បានព្រមានថា "អ៊ីស្រាអែលនឹងប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់បញ្ហានេះ។ ក្រុមហាម៉ាស់នឹងប្រើប្រាស់ Starlink សម្រាប់សកម្មភាពបង្កហេតុ"។អ៊ីស្រាអែលកំពុងរឹតបន្តឹងការឡោមព័ទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីបមិនត្រឹមតែការវាយប្រហារតាមអាកាសនិងការបាញ់ផ្លោងប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងរំខានដល់ការផ្គត់ផ្គង់អគ្គិសនី និងទឹកដល់ទឹកដីនេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់យុទ្ធនាការវាយប្រហារលើដីទ្រង់ទ្រាយធំ។Starlinkគឺជាគម្រោងបណ្តាញផ្កាយរណបដែលវិលជុំវិញក្រុមតារានិកររបស់ក្រុមហ៊ុន SpaceX ដែលបង្កើតឡើងដោយមហាសេដ្ឋី Elon Musk ដែលផ្តល់ការតភ្ជាប់អ៊ីនធឺណិតទូទាំងពិភពលោក ។ជាពិសេសបម្រើមនុស្សនៅកន្លែងដាច់ស្រយាលបំផុតនៅលើផែនដី ដែលមិនគ្របដណ្តប់ដោយហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង ក្រុមហ៊ុន SpaceX បានផ្តល់ឧបករណ៍ភ្ជាប់អ៊ីនធឺណិតផ្កាយរណប Starlink ជាង២០,០០០ ដល់អ៊ុយក្រែន។ សូម្បីតែនៅពេលដែលបណ្តាញទូរស័ព្ទចល័ត និងអ៊ីនធឺណិតត្រូវបានបំផ្លាញដោយសារតែការប្រយុទ្ធគ្នា ឧបករណ៍ Starlink បានអនុញ្ញាតឱ្យអ៊ុយក្រែនបន្តភ្ជាប់ទំនាក់ទំនង។រុស្ស៊ី​ធ្លាប់​បាន​គំរាម​បាញ់​ទម្លាក់​ផ្កាយរណប Starlink ក្នុង​ហេតុផល​ដែល​គេ​ប្រើ​សម្រាប់​បម្រើ​កងទ័ព​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី។លោក Konstantin Vorotsov នាយករងនៃនាយកដ្ឋានមិនរីកសាយភាយ និងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា "យើងចង់បង្ហាញពីនិន្នាការដ៏គ្រោះថ្នាក់បំផុតនៅពេលប្រើប្រាស់បច្ចេកវិទ្យានៅក្នុងលំហអាកាសហើយនិន្នាការនេះបានក្លាយជាច្បាស់នៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធអវកាសដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់គោលបំណងស៊ីវិល”។ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk បានបញ្ជាក់ថា៖ "Starlink ត្រូវបានប្រើសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ" ។ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះបានលាតត្រដាងថា លោក Musk ធ្លាប់បានបដិសេធមិនអនុញ្ញាតឱ្យកងទ័ពជើងទឹកអ៊ុយក្រែនប្រើប្រាស់បណ្តាញផ្កាយរណប Starlink របស់លោកដើម្បីដឹកនាំយន្តហោះគ្មានមនុស្សបើកដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅគ្រីមៀ។មហាសេដ្ឋី Musk បានបញ្ជាក់ពីព័ត៌មាននេះ ហើយបានពន្យល់ពីការសម្រេចចិត្តរបស់លោកថា "ប្រសិនបើខ្ញុំយល់ព្រមតាមសំណើរបស់ពួកគេ នោះ SpaceX នឹងក្លាយទៅជាអ្នកសមគំនិតក្នុងការបង្កើនជម្លោះ" ៕ប្រភពReuters

Powered by Blogger.