ក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងរយៈពេល៣ថ្ងៃភ្ញៀវទេសចរជាតិ និងអន្ដរជាតិរួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានប្រមាណ១,៨៩លាននាក់។
 |
|
ក្រសួងទេសចរណ៍បានឲ្យដឹងទៀតថាក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងនោះ ទេសចរជាតិប្រមាណ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។តាមរបាយការណ៍ស្ថិតិទេសចរសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួនទេសចរជាតិនិងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុកនិងតាមទីតាំងរៀបចំកម្មវិធីនានា។ ជាមួយគ្នានេះតាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច។ ទន្ទឹមនេះខេត្តកំពង់ឆ្នាំងក៏មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានី ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ ស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។បើតាមក្រសួងទេសចរណ៍សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិនិងគណៈបញ្ជាការឯកភាពរាជធានី ខេត្តបានអនុវត្តន៍ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖
១. ត្បូងឃ្មុំ :៤៤០.៣០០ នាក់២. បាត់ដំបង : ២១១.៣២៩ នាក់
៣. កំពង់ឆ្នាំង : ១៦៨.០៦១ នាក់៤. ព្រះសីហនុ : ១៥៧.០៤៦ នាក់
៥. សៀមរាប : ១២៥.៤៤៩ នាក់៕សហការី
Post a Comment