TAFTACថាកំណើនប្រាក់ឈ្នួលឆ្នាំ២០២៤រក្សាបានការប្រកួតប្រជែងក្នុងទីផ្សារ
សមាគមវាយណភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសគាំទ្រចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ក្នុងចំនួន២០៤ដុល្លារអាម៉េរិក ដែលកើតចេញពីយន្តការចរចាត្រីភាគីនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងការពិចារណាផ្តល់បន្ថែមដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នេះជាលទ្ធផលនៃការគណនាដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឈរលើលក្ខណៈវិនិច្ឆ័យបែបសង្គមផង និងសេដ្ឋកិច្ចផង ហើយសមាជិកភាគច្រើនលើសលប់នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបោះឆ្នោតគាំទ្រក្រោយការប្រជុំជាច្រើនលើកច្រើនសារ តែពុំអាចរកបានកុងសង់ស៊ីស។ សមាគមយល់ឃើញថា កម្រិតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ក្នុងចំនួន២០៤ដុល្លារនេះ រួមនឹងប្រាក់អត្ថប្រយោជន៍ និងប្រាក់រង្វាន់ផ្សេងៗទៀតនឹងផ្តល់នូវតុល្យភាពរវាងស្ថេរភាពប្រាក់ចំណូលសម្រាប់ការចំណាយរបស់ភាគីកម្មករនិយោជិតនិងភាពរស់រានបាននៃភាគីនយោជកដែលត្រូវប្រកួតប្រជែងយ៉ាងស្រួចស្រាវលើទីផ្សារអន្តរជាតិ ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងមានភាពតានតឹង។
![]() |
| រូបភាពអ៊ីនធឺណិត |


Post a Comment