ចិន​​ប្រកា​​​ស​​អាសន្ន​ដោ​យ​សា​រ​ព្យុះ​​Sao La

 មន្ត្រីចិនបានព្រមានថា ព្យុះSao La អាចជាព្យុះខ្លាំងបំផុតដែលមិនធ្លាប់មាន បោកបក់កាត់តំបន់ទន្លេគុជនៃប្រទេសក្នុងរយៈពេលជាង៧០ឆ្នាំ។

មន្ត្រី​ហុងកុង​ដាក់​បាវ​ខ្សាច់​ដើម្បី​ការពារ​ទឹកជំនន់​នៅ​តំបន់ Tseung Kwan នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដើម្បី​ត្រៀម​ទប់ទល់​នឹង​ព្យុះ Sao La។ រូបថត៖ AFP
មនុស្សរាប់សិបលាននាក់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ទីក្រុង Shenzhen និងទីក្រុងធំៗជាច្រើននៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃទី ១ខែកញ្ញា ត្រូវស្នាក់នៅក្នុងផ្ទះ ឬជម្រករបស់ពួកគេនៅពេលដែលព្យុះ Sao La គ្រោងនឹងបោកបក់មកលើដី។នាយកដ្ឋានឧតុនិយមចិនបានព្រមានថា SaoLaមានសក្តានុពលក្លាយជាព្យុះខ្លាំងបំផុតដែលមិនធ្លាប់វាយលុកតំបន់Pearl River ចាប់តាំងពីឆ្នាំ ១៩៤៩។ តំបន់នេះមានទីក្រុងធំៗជាច្រើនរបស់ចិនដូចជា Guangdong, Shenzhen , Hong Kong និង Macau តំបន់រដ្ឋបាលពិសេស។នៅម៉ោង៣:00 រសៀល ម៉ោងក្នុងស្រុក (ម៉ោង២:00 រសៀល ម៉ោងនៅទីក្រុងភ្នំពេញ) ព្យុះ Sao La មានចម្ងាយប្រហែល១៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង ជាមួយនឹងល្បឿនខ្យល់២១០គីឡូម៉ែត្រក្នុងមួយម៉ោង។មន្ត្រីហុងកុងបានបង្កើនការប្រកាសអាសន្នដល់T9ដែលជាកម្រិតខ្ពស់បំផុតទី២នៅលើមាត្រដ្ឋានព្រមាន៥ជំហានដោយសារតែមានការព្រួយបារម្ភថាព្យុះនឹងចុះចតដោយផ្ទាល់នៅក្នុងតំបន់ពិសេស។តំបន់ពិសេសហុងកុងបានបិទសាលារៀន និងពន្យារពេលពិធីបើក។អាជ្ញាធរអាកាសចរណ៍ហុងកុងបានលុបចោលជើងហោះហើរប្រហែល៣00 ។ ផ្សារហ៊ុននៅហុងកុងក៏ឈប់ដំណើរការដែរ។អ្នកជំនាញឧតុនិយមបាននិយាយថាបន្ថែមពីលើគ្រោះថ្នាក់នៃការបោកបក់ដោយផ្ទាល់នៅក្នុងទីក្រុងហុងកុងព្យុះSaoLaអាចបោកបក់កាត់តំបន់នេះប្រហែល៥០គីឡូម៉ែត្រពីតំបន់ពិសេសនៅពេលយប់។ ទោះ​ជា​យ៉ាង​ណា ព្យុះ​នៅ​តែ​ប្រថុយ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ។នៅភាគខាងត្បូងប្រទេសចិន ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារតែឥទ្ធិពលនៃព្យុះSaola ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងប៉ះពាល់ដល់មនុស្សប្រហែល៣លាននាក់នៅទីនេះ។ទីក្រុង Shenzhen ដែលមានប្រជាជនចំនួន១៧.៧លាននាក់ បានបើកជម្រកដល់ប្រជាជនហើយគ្រោងនឹងបិទប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ខ្លួន។នៅក្វាងទុងរថភ្លើងទាំងអស់ក្នុងនិងក្រៅទីក្រុងត្រូវបានពន្យារពេលពីម៉ោង៨:00 យប់ថ្ងៃទី១ខែកញ្ញា ដល់ម៉ោង៦:00 ល្ងាចនៅថ្ងៃទី២ខែកញ្ញា។ព្យុះនេះដែលបង្កើតនៅភាគខាងកើតនៃប្រទេសហ្វីលីពីនបានបោកបក់នៅក្នុងប្រទេសចិនដីគោករៀងរាល់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។ អ្នក​ជំនាញ​និយាយ​ថាការ​ប្រែ​ប្រួល​អាកាស​ធាតុ​កំពុង​ធ្វើ​ឱ្យ​ព្យុះ​ធំៗ​លេច​ចេញ​ជា​ញឹក​ញាប់​ជាមួយ​នឹង​អំណាច​បំផ្លិចបំផ្លាញ​ខ្លាំង​។ព្យុះSaoLaបានបោកបក់ពាសពេញភាគខាងជើងប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែមិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ព្យុះSao La ត្រូវបានគេរំពឹងថានឹងបោកបក់មកលើប្រទេសចិនដីគោកនៅយប់ថ្ងៃទី១ខែកញ្ញាឬព្រឹកព្រលឹមថ្ងៃទី២ខែកញ្ញា៕ប្រភពAFP,Reuters


Powered by Blogger.