លោកPutinបាននិយាយថាប្រជាជនអ៊ុយក្រែនរាប់លាននាក់បានជ្រើសរើសចូលរួមជាមួយរុស្ស៊ីនៅក្នុងប្រជាមតិកាលពីឆ្នាំមុនហើយវានឹងបន្តត្រូវបានបង្ហាញនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ។ប្រធានាធិបតីរុស្ស៊ី លោកVladimir Putinបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា"កាលពីមួយឆ្នាំមុន នៅថ្ងៃទី៣០ខែកញ្ញា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតប្រាកដមួយបានកើតឡើង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដើម្បីបញ្ចូលអង្គភាពថ្មីចំនួន៤ទៅក្នុងសហព័ន្ធរុស្ស៊ី"នេះជាការរំលឹកខួបមួយឆ្នាំនៃការបញ្ចូលទឹកដីចំនួន៤ របស់រុស្ស៊ីពីអ៊ុយក្រែន។យោងតាមប្រធានាធិបតីរុស្ស៊ី "អ្នកស្រុករាប់លាននាក់" នៅ Donbass រួមទាំងខេត្តភាគខាងកើតគឺ Donetsk និង Lugansk និងខេត្តភាគខាងត្បូងនៃ Kherson និង Zaporizhzhia "បានជ្រើសរើសត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ" ។
 |
| ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin។AFP |
លោកបានសង្កត់ធ្ងន់ថាជម្រើសដើម្បីចូលរួមជាមួយរុស្ស៊ីត្រូវបានពង្រឹងដោយការបោះឆ្នោតក្នុងស្រុកថ្មីៗនេះ។ លោកPutin បាននិយាយថា "ដូចកាលពីឆ្នាំមុនប្រជាជនបានសម្តែងនិងបញ្ជាក់ម្តងទៀតនូវឆន្ទៈរបស់ពួកគេក្នុងការឈរជាមួយរុស្ស៊ីនិងគាំទ្រជនរួមជាតិរបស់ពួកគេ ដែលតាមរយៈការងារ និងសកម្មភាពជាក់ស្តែងរបស់ពួកគេ បានបង្ហាញឱ្យឃើញខ្លួនឯងថាសមនឹងទទួលបានការជឿទុកចិត្តពីប្រជាជន" ។ប្រធានាធិបតីរុស្ស៊ីបានរំលឹកឡើងវិញនូវទស្សនៈរបស់លោកថា ការចាប់ផ្តើមនៃអរិភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជួយសង្គ្រោះប្រជាជនពី "មេដឹកនាំជាតិនិយមនៅទីក្រុងគៀវ" ។ លោកបាននិយាយថា អ្នកដែលជ្រើសរើសចូលរួមជាមួយប្រទេសរុស្ស៊ីបានបង្ហាញពី "ភាពក្លាហាន និងភាពស្មោះត្រង់ចំពោះមុខការបំភិតបំភ័យ និងការដកហូតសិទ្ធិក្នុងការសម្រេចចិត្តអនាគត ជោគវាសនា វប្បធម៌ ប្រពៃណីនិងភាសាកំណើតរបស់ពួកគេ"។ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១០ខែកញ្ញាបានរៀបចំការបោះឆ្នោតក្នុងស្រុកទូទាំងប្រទេសដើម្បីជ្រើសរើសអភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋាន និងសភាក្នុងតំបន់។ Kherson, Zaporizhzhia, Donetsk និង Lugansk បានបោះឆ្នោតមុនកាលកំណត់ពីចុងខែសីហានិងដើមខែកញ្ញា ក្រោមហេតុផលធានាសុវត្ថិភាពអ្នកបោះឆ្នោត។គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១០ខែកញ្ញាបានប្រកាសលទ្ធផលបោះឆ្នោតដែលបង្ហាញថាគណបក្ស United Russia របស់លោកPutin បានទទួលសម្លេងឆ្នោតច្រើនជាង៧០% នៅក្នុងខេត្តទាំង៤។ បេក្ខភាពអភិបាលខេត្តរបស់គណបក្សនេះទាំងអស់នៅក្នុងភូមិភាគទាំង៤ត្រូវបានបោះឆ្នោតជ្រើសរើស។ ទាំងនេះគឺជាមនុស្សដែលត្រូវបានតែងតាំងដោយទីក្រុងម៉ូស្គូជាអភិបាលខេត្តស្តីទី។ទឹកដីរុស្ស៊ីទាំង៤ដែលបានបញ្ចូលនៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ មានទំហំ៩០,000 គីឡូម៉ែត្រការ៉េ ដែលស្មើនឹង១៥% នៃផ្ទៃដីរបស់ប្រទេសអ៊ុយក្រែននិងមានប្រជាជនប៉ាន់ស្មានប្រហែល៤លាននាក់។ប្រទេសរុស្ស៊ីមិនទាន់មានការគ្រប់គ្រងពេញលេញលើខេត្តណាមួយនៃខេត្តទាំងនេះនៅឡើយ។អ៊ុយក្រែននិងលោកខាងលិចចាត់ទុកឧបសម្ព័ន្ធនេះគ្មានន័យនិងខុសច្បាប់។ ក្រុងគៀវក៏បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅ Donbass។កាលពីខែកុម្ភៈវិមានក្រឹមឡាំងបានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់រុស្ស៊ីក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ប៉ុន្តែនឹងមិនបោះបង់ចោលខេត្តទាំង៤នេះទេ។ទន្ទឹមនឹងនោះក្រុងគៀវបានសង្កត់ធ្ងន់ថាខ្លួនមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយបើគ្មានការផ្តល់ឲ្យរុស្ស៊ីដកទ័ពចេញពីតំបន់ដែលខ្លួនគ្រប់គ្រងនោះទេ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានហៅការបោះឆ្នោតរុស្ស៊ីដែលធ្វើឡើងក្នុងខេត្តចំនួន៤ថាជាការបោកប្រាស់និងគ្មានតម្លៃផ្លូវច្បាប់។ ទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានរៀបចំបញ្ជីនៃ "អ្នកសហការ" ដែលបានជួយរៀបចំការបោះឆ្នោត ហើយបានសន្យាថានឹងដាក់ទណ្ឌកម្មពួកគេ។ អ៊ុយក្រែនបញ្ជាក់ថានឹងដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ៕ប្រភព Reuters, TASS
Post a Comment