ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាណែនាំឱ្យអាជ្ញាធរត្រូវបន្ដដោះស្រាយសំណើសំណូមពរឬការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរទាំងអស់ត្រូវតែយកចិត្តទុកដាក់ តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានា របស់ប្រជាពលរដ្ឋ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្ដស្វាយរៀង។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ជំរុញដល់រដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្តន៍ ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ បន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិ ដែលត្រូវក្ដាប់ឱ្យជាប់ ដើម្បីប្រសិទ្ធភាពការងារ។
![]() |





Post a Comment