វិចារណកថា៖ការប្រមាថអ្នកក្រនៅតែបន្តកើតឡើងក្នុងសង្គមត្រូវមានវិធានការផ្លូវច្បាប់ជាបន្ទាន់
ក្រុមអ្នកសារព័ត៌មានតាមបណ្តាអង្គភាពផ្សេងៗរាប់រយនាក់បាននាំគ្នាមកដាក់ញតិ្តនៅព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣ នៅខាងមុខក្រសួងព័ត៌មាន ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីស្នើសុំក្រសួងព័ត៌មាន ចាត់វិធានការលើបុគ្គលផែង វណ្ណៈជា ចាងហ្វាង ការផ្សាយ PHENG VANNAk NEWS ចំពោះការប្រើពាក្យពេជន៍វាយប្រហារប្រមាថមាក់ងាយមកលើបងប្អូនអ្នកព័ត៌មាន។ដើម្បីទាមទារឱ្យលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ទន្ទឹមនិងនោះលោកផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ក៏បានទទួលញត្តិពីក្រុមអ្នកសារព័ត៌មាន និងទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មានសម្រាប់ដោះស្រាយតាមបែបបទរដ្ឋបាលផងដែរ!។ក្នុងលិខិតស្នើសុំអន្តរាគមន៍គោរពជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យនិងចាត់វិធានការលើបុគ្គលឈ្មោះ ផែង វណ្ណៈជាចាងហ្វាងការផ្សាយ PHENG VANNAK_NEWS ចំពោះការប្រើពាក្យពេចន៍វោហារ ប្រមាថមាក់ងាយមកលើអ្នកសារព័ត៌មានល្ហេមល្ហាម។ក្នុងលិខិតបញ្ជាក់ថាយោង មាត្រា៧ ចំណុច៦ ចំណុច១១ និង មាត្រា១៤ នៃច្បាប់ស្តីពីរបបសារព័ត៌មាន Clip Video ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ដោយនិយាយថា “ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូរស់នៅក្នុងផ្ទះវីឡាជិះសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមានមួយរៀលៗឆ្នូតពាក់កាតដើរ ឡាយតាមចិញ្ចើមផ្លូវដើរសំពះសុំលុយគេ "រហេមរហាម" ខ្វះចំណេះដឹងនោះទេព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត ដោយថែមទាំងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើ និងចុងក្រចកជើងរបស់ខ្លួនទៀតផង។លិខិតដដែលបន្តថាទង្វើរបស់ឈ្មោះ ផង វណ្ណៈ គឺជាការញុះញង់ឱ្យមានការរើសអើង និងបង្កភាពវឹកវរដល់សង្គមជាតិពុំមែនជាការរិះគន់ក្នុងន័យស្ថាបនានោះឡើយ ដែលនាំឲ្យប្រជាពលរដ្ឋមានគំនិតអវិជ្ជមាន និង អស់ជំនឿលើស្ថាប័នព័ត៌មានដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានផ្ទាល់ដែលកំពុងបំពេញវិជ្ជាជីវៈបម្រើសង្គម។ក្នុងន័យនេះសូមស្នើដល់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុតលើឈ្មោះផែង វណ្ណៈនិងសុំលុបអាជ្ញាប័ណ្ណ សារព័ត៌មាន Pheng Vannak News ព្រោះចាងហ្វាងសារព័ត៌មានមួយនេះបានប្រព្រឹត្តល្មើសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់ស្តីពីរបបសារព័ត៌មានធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរក៏ដូចជាអ្នកសារព័ត៌មានផ្សេងទៀតផងដែរ។បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពប៉ុន្មានថ្ងៃកន្លងមកនេះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអំពើរបស់លោកផែង វណ្ណៈចាងហ្វាងគេហទំព័រ Pheng VannakNewsដែលបានប្រមាថចំពោះអ្នកសារព័ត៌មានបំពានលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។សារព័ត៌មានជាច្រើនអង្គភាពបានថ្កោលទោសនិងទាត់ចោលទាំងស្រុងនូវការលើកឡើងរបស់ឈ្មោះ ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូចជាការប្រើពាក្យថា៖ ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូក ដឹកឈើ ដឹកគោក្របី ដូចពួកចាប់ជំរិត។ ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេក៏ស្មើនឹងពួកចាប់ជំរិតដែរ។សមត្ថភាពប៉ុនខ្លួនតើឱ្យទៅពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹងម្ដេចនឹងកើតនិងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួននិងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថាពួកអាកាសែតរហេមរហាមជាដើម។ មិនតែប៉ុណ្ណោះទង្វើរបស់ឈ្មោះ ផែង វណ្ណៈ ខាងលើនេះ ពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះទេ។ប៉ុន្តែបានបង្ហាញពីចរឹតញុះញង់ បង្កឲ្យមានការរើសអើងនិងបង្កភាពវឹកវរដល់សង្គមជាហេតុធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំបាត់បង់ជំនឿចិត្តលើស្ថាប័នព័ត៌មានដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ។ជាមួយនោះបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពខាងលើបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច។ជាពិសេសក្រសួងព័ត៌មានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រព្រឹត្តអំពើអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាធរមាន។នេះមិនមែនជាលើកដំបូងនោះទេដែលលោក ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News អង្គុយលើសាឡុងនិយាយរិះគន់ដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ហើយជាពិសេសបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិនករណីខាងលើនេះអ្នកសារព័ត៌មានបានលើកឡើងជាសំណួរថា តើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាអាណត្តិថ្មី នីតិកាលទី៧ និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការផ្លូវច្បាប់បែបណាចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូច្នេះ? តើបុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ចង់បែងចែកឋានៈដល់អ្នកសារព័ត៌មាននៅកម្ពុជាឲ្យមានការរើសអើងឬយ៉ាងណាស្របពេលដែលប្រជាជនកម្ពុជាស្ទើរទាំងអស់សុទ្ធតែត្រូវបានរស់រានមានជីវិតឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់សម្ដេចតេជោ ហ៊ុនសែននិងគណបក្សប្រជាជនកម្ពុជា?គួរឲ្យដឹងដែរថាបន្ទាប់ពីមានការផ្សាយ សេចក្តីជូនដំណឹង របស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូ ថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវ បានចេញសារមួយសន្លឹក មកលើអង្គភាព អ្នកសារព័ត៌មាន ចំនួន ៧០០-៩០០ អង្គភាព គឺជាការចោទ ប្រកាន់ដោយមិនមានមូលដ្ឋានគ្រឹះ ច្បាស់លាស់ ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើស្ថាប័ន នៃក្រសួងព័ត៌មាន ។ ស្រាប់តែលោក ផែង ចេញមកបញ្ចេញមិតិ អសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាននិងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។ការប្រមាថអ្នកក្ររហាមមិនមែនជាការបំផ្លាញលើស្ថាប័ននៃក្រសួងព័ត៌មាន និងវប្បធម៌សង្គមខ្មែរទាំងមូលផងដែរដែលគួរតែមានវិធានការច្បាប់លើបុគ្គលផែងវណ្ណៈដើម្បីកុំឱ្យសកម្មភាពប្រមាថអ្នកក្របន្តកើតមានឡើងក្នុងសង្គមទៀត។កន្លងមកបុគ្គលដែលធ្វើខុសក្នុងបណ្ដាញសង្គមតែងប្រើពាក្យសុំទោស ដើម្បីលុបលាងកំហុសឆ្គង។បុគ្គលដែលធ្វើខុសក្រសួងពាក់ព័ន្ធគួរតែ ចាត់វិធានការច្បាប់តឹងរ៉ឹងលើបុគ្គលដែលប្រព្រឹត្តខុសឱ្យរាងចាល កុំគ្រាន់តែប្រើពាក្យសុំទោស។ចំពោះប្រើវិធានការច្បាប់ ហើយក្រសួងព័ត៌មាននៅពេលយើងឱ្យមនុស្សបែបហ្នឹងធ្វើ ហើយគ្រាន់តែសុំទោសអ៊ីចឹងយើងថារួចខ្លួនអត់បានទេត្រូវមានផ្លូវច្បាប់។ ពាក្យសម្ដីប្រមាថតិះដៀលអ្នកក្ររហាមបានកើតមានតាំងពីជំនាន់មុន ហើយវាក៏បានបង្កជាគ្រោះថ្នាក់ដល់សង្គមទៀតផង។កុំភ្លេចណា បដិវត្តន៍ឆ្នាំ១៩៧០ កើតឡើងដោយសារការថ្នឹងថ្នាក់របស់អ្នកក្រ។ ឆ្នាំ១៩៧០ និងចុងទសវត្សរ៍៦០ មនុស្សភ្នំពេញនេះដៀលអ្នកស្រែក្រ រហូតដល់និយាយថា ហ្ហែងស្រែងោង ហ្ហែងអន់ម៉េសហា ហ្ហែងស្រែៗអ៊ីចឹង។ពាក្យអស់ហ្នឹងកើតឡើងពេលសម័យហ្នុងដូច្នេះអារឿងអស់ហ្នឹងធ្វើឱ្យកំហឹងអ្នកស្រែឬអ្នកក្រ ចាប់ផ្ដើមបន្តិចម្ដងៗ ធ្វើបដិវត្តន៍ ទសវត្សរ៍ ៦០ ៧០ រហូតដល់១៧មេសា ឆ្នាំ១៩៧៥ ក្រុមអ្នកស្រែចងក្រវាន់ក្រមា ក្លាយខ្លួនជាឃាតករ ទាំងមនុស្សចាស់ ទាំងមនុស្សក្មេង គុំគួន និងសងសឹក។ក្រសួងពាក់ព័ន្ធគួរប្រើវិធានការជាបន្ទាន់ព្រោះបើក្រសួងគ្មានវិធានការលើអ្នកប្រព្រឹត្តខុសទេនោះប្រៀបដូចជាកំពុងបណ្ដាយឱ្យមានសកម្មភាពភាពអាក្រក់នេះបន្តកើតមានក្នុងសង្គមកាន់តែច្រើនឡើងថែមទៀត៕ហ៊ុងហ្គា

Post a Comment