ម៉ូស្គូ​ចោទ​​អ៊ុយ​​ក្រែន​ថា​បាន​​ប្រើ​ដ្រូន​អូស្ត្រាលី​វា​យប្រហារ​រុស្ស៊ី

 ទីក្រុងម៉ូស្គូកាលពីថ្ងៃទី៥ខែកញ្ញាបានចោទប្រកាន់អ៊ុយក្រែនថាបានប្រើប្រាស់យានជំនិះគ្មានមនុស្សបើករបស់អូស្ត្រាលី(UAV)ដើម្បីវាយប្រហារគោលដៅនានានៅលើទឹកដីរុស្ស៊ីដោយព្រមានថាទីក្រុងកង់បេរ៉ាកំពុងអូសទាញកាន់តែជ្រៅទៅក្នុងជម្លោះ។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា "ដូចដែលវាបានប្រែក្លាយ UAVរបស់អូស្ត្រាលីពិតជាត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី" ។នេះជាការឆ្លើយតបរបស់ Zakharova ទៅនឹងរបាយការណ៍ Sydney Morning Herald កាលពីសប្តាហ៍មុនថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អូស្ត្រាលី ដើម្បីវាយប្រហារអាកាសយានដ្ឋានក្នុងទីក្រុង Kursk របស់រុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។Reuters
លោកស្រី Zakharova បានចោទប្រកាន់រដ្ឋាភិបាលអូស្ត្រាលីថា "បានរួមចំណែកដោយស្មោះស្ម័គ្រចំពោះយុទ្ធនាការប្រឆាំងរុស្ស៊ីដែលដឹកនាំដោយសហរដ្ឋអាមេរិក"ខណៈដែល"ការព្យាយាមលាក់បាំងពីសាធារណៈជននូវកាលៈទេសៈដែលបង្ហាញថាទីក្រុងកង់បេរ៉ាត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងក្នុងជម្លោះនៅអ៊ុយក្រែន" ។មន្ត្រី​អូស្ត្រាលីនិង​អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ។នៅខែកក្កដាឆ្នាំ២០២២នាយករដ្ឋមន្ត្រី Anthony Albanese បានសន្យាថានឹងផ្តល់រថពាសដែកនិង UAVដល់អ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវ។ កាលពីខែកុម្ភៈកន្លងទៅ ក្នុងឱកាសគម្រប់ខួប១ឆ្នាំ ដែលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសជាថ្មីម្តងទៀតថា ខ្លួនកំពុងផ្តល់ UAV ដល់ គៀវ។អូស្ត្រាលីបានផ្តល់ថវិកាចំនួន៧៩០លានដុល្លារ រួមទាំងសម្ភារៈយោធាចំនួន៦១០លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះជម្លោះក្នុងខែកុម្ភៈឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ន៕ប្រភពReuters, Canberra Times

Powered by Blogger.