នាយករដ្ឋមន្ត្រីលុចសំបួនិងហូឡង់ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីកម្ពុជា
នាយករដ្ឋមន្ត្រីលុចសំបួ និងហូឡង់ កាលពីពេលថ្មីៗនេះ បានផ្ញើសារអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់ថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយឯកឧត្តមបណ្ឌិត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសពួកគេ។លោក Xavier Bettel នាយករដ្ឋមន្រ្តីលុចសំបួ បានសរសេរថា “[…] ខ្ញុំត្រៀមខ្លួនធ្វើការជាមួយ ឯកឧត្តមបណ្ឌិតទាំងក្នុងបរិបទទ្វេភាគី និងពហុភាគី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីររបស់យើង”។ចំណែកនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា “ហូឡង់ត្រៀមខ្លួនបន្តធ្វើការជាមួយកម្ពុជាលើបញ្ហាផលប្រយោជន៍រួម ដូចជាអាកាសធាតុ កំណើនប្រកបដោយចីរភាព និងការពង្រឹងពហុភាគីនិយម។ ខ្ញុំសូមជូនពរ ឯកឧត្តមបណ្ឌិត និងរដ្ឋាភិបាលថ្មីអោយទទួលបានជោគជ័យដែលនឹងធ្វើអោយប្រសើរឡើងនូវភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាបន្ថែមទៀត»។
![]() |


Post a Comment