កម្ពុជា​ក​ត់ត្រា​សត្វ​ផ្សោត​ទន្លេមេ​គង្គ​ដ៏​ក​ម្រ​ដែល​ទើប​នឹង​កើត​ទី​៧​

រដ្ឋបាល​ជលផល​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​​កូន​ផ្សោត​ទន្លេមេគង្គ​ទើបនឹង​កើត​មួយ​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​កាលពី​ថ្ងៃសៅរ៍​ ​ដែល​ធ្វើឲ្យ​ចំនួន​កូន​ផ្សោត​ដែល​ទើបនឹង​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើង​ដល់​៧​ក្បាល​ក្នុងឆ្នាំនេះ​។​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​កូនសត្វ​ផ្សោត​កើត​ចុងក្រោយ​នេះ​ ​ត្រូវ​បាន​ក្រុម​រដ្ឋបាល​ជលផល​និង​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ​ (​W​W​F​) ​ប្រទះឃើញ​នៅ​តំបន់​អភិ​រក្ស​សត្វ​ផ្សោត​ ​ក្នុង​ទន្លេមេគង្គ​ភាគ​ឦសាន​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ខណៈ​វា​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន​៨​ក្បាល​។​

រូបភាព​ឯកសារ​នៃ​កូនសត្វ​ផ្សោត​ទន្លេមេគង្គ​។​ ​W​W​F​


សេចក្តីប្រកាស​ព័ត៌មាន​បាន​និយាយ​ថា​៖​​«​កូន​ផ្សោត​ថ្មី​នេះ​មាន​អាយុ​ប្រហែល​២​០​ថ្ងៃ​»​។​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ ​កូន​ផ្សោត​ចំនួន​៧​ក្បាល​ ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ ​រហូត​មកដល់ពេលនេះ​ ​ដោយ​៣​ក្បាល​បាន​ងាប់​។​​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ ​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិ​រក្ស​ធម្មជាតិ​ (​I​UCN) ​តាំងពី​ឆ្នាំ​២​០​០​៤​។​​រដ្ឋបាល​ជលផល​បាន​ប៉ាន់ប្រមាណ​ថា​ ​មាន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ (​I​r​raw​add​y​ ​dolphin​s) ​ប្រមាណ​ ​៩​០​ ​ក្បាល​នៅ​ក្នុង​ផ្នែក​នៃ​ទន្លេមេគង្គ​កម្ពុជា​ ​ក្នុង​ខេត្ត​ក្រចេះ​ ​និង​ខេត្ត​ស្ទឹង​ត្រែង​៕X​in​h​u​a/KhmerTimes
Powered by Blogger.