យន្តហោះដឹកចៅហ្វាយWagner'មានកំណត់ត្រាសុវត្ថិភាពល្អ'
យន្តហោះ Legacy 600 ដែល Wagner ប្រើប្រាស់ជាប្រចាំ មិនដែលមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយមុនពេលធ្លាក់យន្តហោះនៅរុស្ស៊ី។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី២៣ ខែសីហា បានរាយការណ៍ថា ថៅកែ Wagner លោក Yevgeny Prigozhin ស្ថិតក្នុងបញ្ជីអ្នកដំណើរនៅលើយន្តហោះ Embraer Legacy 600 ដែលជាកម្មសិទ្ធិឯកជនដែលបានធ្លាក់ក្នុងខេត្ត Tver ។
![]() |
| ហេតុការណ៍ធ្លាក់យន្តហោះនៅខេត្ត Tver កាលពីថ្ងៃទី២៣ សីហា ។ រូបថត៖Reuters |
ក្រសួងគ្រាអាសន្នរបស់រុស្ស៊ីបាននិយាយថាមនុស្សទាំង ១០ នាក់នៅលើយន្តហោះត្រូវបានសម្លាប់។ទិន្នន័យពីគេហទំព័រតាមដានអនឡាញ Flightradar24 បង្ហាញថា Embraer Legacy 600 ដែលមានលេខ RA-02795 បានបាត់ពីរ៉ាដានៅម៉ោង៦:១១ល្ងាចថ្ងៃទី២៣ខែសីហា (២២:១១am ម៉ោងភ្នំពេញ)។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពី Embraer Legacy 600 ជាមួយនឹងស្លាបមេដែលបាក់ ហើយធ្លាក់ដល់ដី។Embraer Legacy គឺជាយន្តហោះស៊េរីដែលប្រើប្រាស់ជាប្រចាំដោយលោកPrigozhin ដើម្បីធ្វើដំណើរក្នុងប្រទេសរុស្ស៊ី។ បន្ទាប់ពីការបះបោររបស់ Wagner នៅចុងខែមិថុនាលោកPrigozhin ត្រូវបានគេនិយាយថាបានប្រើប្រាស់ Embraer Legacy 600 ដើម្បីធ្វើដំណើរពីខេត្ត Rostov ទៅកាន់រដ្ឋធានី Minsk របស់ប្រទេសបេឡារុស្ស។យោងតាមគេហទំព័រ International Aviation HQ យន្តហោះ Legacy 600 បានដំណើរការតាំងពីឆ្នាំ ២០០២ដោយលក់បានជិត៣00គ្រឿងរហូតដល់ចុងបញ្ចប់នៃការផលិតនៅឆ្នាំ២០២០។នេះគឺជាយន្តហោះដែលមានភាពជឿជាក់ខ្ពស់ ជារឿយៗត្រូវបានអ្នកជំនួញអ្នកនយោបាយប្រើប្រាស់ច្រើន។International Aviation HQ បាននិយាយថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះមានឧបទ្ទវហេតុមួយដែលត្រូវបានកត់ត្រាពាក់ព័ន្ធនឹង Legacy 600 ដែលបានកើតឡើងក្នុងឆ្នាំ២00៦នៅពេលដែលវាបានធ្លាក់យន្តហោះ Gol Boeing 737 របស់ប្រទេសប្រេស៊ីលដែលកំពុងធ្វើដំណើរពីរោងចក្រ Embraer ក្នុងប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក។ការធ្លាក់ឆ្នាំ ២00៦បានសម្លាប់មនុស្សទាំងអស់១៥៥នាក់នៅលើយន្តហោះ Boeing 737 របស់ Gol Airlines ។ ទន្ទឹមនឹងនេះ យន្តហោះ Embraer បានរងការខូចខាត។ប៉ុន្តែមិនមាននរណាម្នាក់ស្លាប់ឬរងរបួសនោះទេ។ការស៊ើបអង្កេតជាបន្តបន្ទាប់ បានបង្ហាញថា កំហុសដាក់អ្នកបើកយន្តហោះ Legacy នោះ យន្តហោះមិនមានបញ្ហាបច្ចេកទេសអ្វីនោះទេ។ ការធ្លាក់ក្នុងខេត្ត Tver នៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៣ខែសីហា គឺជាលើកទី១ហើយដែលយន្តហោះ Embraer's Legacy 600 បានកត់ត្រាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ។Grey Zone ដែលជាប៉ុស្តិ៍ Telegram ដែលទាក់ទងជាមួយ Wagner បានប្រកាសថាលោក Prigozhin បានទទួលមរណភាពហើយ។ មេបញ្ជាការជាន់ខ្ពស់របស់ Wagner លោក Dmitry Utkin ដែលជាដៃស្តាំរបស់ Prigozhin ក៏ស្ថិតក្នុងបញ្ជីអ្នកដំណើរផងដែរ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានប្រកាសថាខ្លួនបានបើកការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះនេះ។វាមិនច្បាស់ទេនៅពេលដែល Prigozhin ទិញយន្តហោះ Legacy 600 ។ ក្រុមហ៊ុនផលិត Embraer ដែលមានមូលដ្ឋាននៅប្រទេសប្រេស៊ីលបាននិយាយថាខ្លួនបានអនុវត្តតាមទណ្ឌកម្មអន្តរជាតិទាំងអស់ដែលបានដាក់លើប្រទេសរុស្ស៊ី រួមទាំងចៅហ្វាយWagnerផងដែរ។ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះទេ។លោកYevgeny Prigozhin អាយុ៦២ឆ្នាំបានចេញពីទីក្រុង St. Petersburgនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ជាសហគ្រិនភោជនីយដ្ឋាន បង្កើតភាពជឿជាក់បន្តិចម្តងៗជាមួយវិមានក្រឹមឡាំង និងវិស័យសំណង់។លោកPrigozhinបានចូលប្រឡូកក្នុងវិស័យយោធាក្នុងឆ្នាំ២០១៤នៅពេលដែលលោកបានបង្កើតក្រុមហ៊ុន Wagner ។ សមាជិក Wagner គឺជាអតីតយុទ្ធជនរុស្ស៊ីដែលត្រូវបានជ្រើសរើសដើម្បីជួយក្រុងម៉ូស្គូក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិ។Wagner ត្រូវបានគេជឿថាបានចូលរួមក្នុងដំណើរការធានាឱ្យមានការបោះឆ្នោតប្រជាមតិដោយរលូនលើការបញ្ចូលតំបន់គ្រីមៀទៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៤ក៏ដូចជាការផ្តល់ការគាំទ្រផ្នែកយោធាដល់ក្រុមផ្តាច់ខ្លួននៅក្នុងតំបន់ Donbass។Prigozhinបានទទួលស្គាល់ជាសាធារណៈថាលោកគឺជាស្ថាបនិកក្រុមហ៊ុនWagnerកាលពីឆ្នាំមុនហើយបានប្តេជ្ញាថានឹងគាំទ្រយោធារុស្ស៊ីនៅលើសមរភូមិនៅអ៊ុយក្រែន។លោកYevgeny Prigozhin បានក្លាយជាមុខមាត់របស់Wagnerដូចដែលលោកបានបង្ហាញខ្លួននៅក្នុងវីដេអូជ្រើសរើសបុគ្គលិកជាច្រើន។ Wagner ក៏មានឈ្មោះបន្តិចម្តងៗនៅក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដោយសារតួនាទីរបស់វាកាន់តែមានសារៈសំខាន់។បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែមកWagner បានគ្រប់គ្រងទាំងស្រុងលើ Bakhmut ដោយជួយបង្កើនកិត្តិនាម និងឥទ្ធិពលរបស់លោកPrigozhin លើនយោបាយរុស្ស៊ី។ បន្ទាប់មក លោកPrigozhin បានប្រកាសពីការដកទ័ព Wagner ទៅកាន់មូលដ្ឋានខាងក្រោយនិងការប្រគល់ទីក្រុងនេះទៅឱ្យទាហានរុស្ស៊ី។បន្ទាប់ពីការបះបោរបរាជ័យនៅចុងខែមិថុនាលោកPrigozhin ក្លាយជាអាថ៌កំបាំង ហើយកម្របង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយណាស់។ ទោះជាយ៉ាងណាក៏ដោយចៅហ្វាយWagnerនៅតែត្រឡប់មកប្រទេសរុស្ស៊ីវិញជាញឹកញាប់ហើយធ្លាប់បានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅទីក្រុង St Petersburg នៅចុងខែកក្កដា៕ប្រភព Today Online


Post a Comment