មន្ទីរពេទ្យ​ថៃ​​បា​ន​និយាយ​ថា​​លោក​Thaks​inមិន​​នៅ​ក្នុង​បន្ទប់​VIPទេ

 មន្ត្រីនៅមន្ទីរពេទ្យទូទៅប៉ូលីសថៃបានបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីThaksinមិនត្រូវបានគេព្យាបាលនៅក្នុងបន្ទប់VIPដូចការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយនោះទេ។លោកឧត្តមសេនីយ៍ទោSophonrat Singhajaru មន្ត្រីនៃមន្ទីរពេទ្យអគ្គស្នងការនគរបាលជាតិបាននិយាយថា “វាមិនមែនជាបន្ទប់មន្ទីរពេទ្យVIPទេគ្រប់គ្នានៅក្នុងបន្ទប់នោះមិនអាចមើលខាងក្រៅបានឡើយលើសពីនេះបន្ទប់ក៏ក្តៅខ្លាំងដែរដោយសារម៉ាស៊ីនត្រជាក់ដំណើរការមិនប្រក្រតី”។នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកThaksin Shinawatra នៅ​អាកាសយានដ្ឋាន ដុនមឿង ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា។ រូបថត៖Reuters
ឧត្តមសេនីយ៍Sophonratបានលើកឡើងពីបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអតីតនាយករដ្ឋមន្ត្រីThaksinត្រូវបានផ្ទេរកាលពីថ្ងៃទី២៣ ខែសីហា ទៅកាន់បន្ទប់មន្ទីរពេទ្យ VIP នៅជាន់ទី១៤ នៃអគារ Maha Bhumibol Rachanusorn 88 Phansa ដែលអាចមើលឃើញទីលានវាយកូនហ្គោលនៅកណ្តាលទីក្រុងបាងកក។លោកSophonratបានទទូចថាអតីតនាយករដ្ឋមន្ត្រីមិនបានទទួលការអនុគ្រោះទេ ដោយលោកបន្ថែមថា អ្នកទោសវ័យចំណាស់ទាំងអស់ ត្រូវបានផ្ទេរពីមន្ទីរអប់រំកែប្រែទៅមន្ទីរពេទ្យតែមួយ។ក្រុមវេជ្ជបណ្ឌិតចំនួន៦នាក់ ឯកទេសបេះដូង សួត និងព្យាបាលជម្ងឺ Covid-19 ត្រូវបានចាត់តាំងឱ្យមើលថែលោកThaksinហើយស្ថានភាពរបស់អតីតនាយករដ្ឋមន្ត្រីបានធូរស្រាលបន្តិចហើយ។ ទោះ​ជា​យ៉ាង​ណា លោកThaksinនៅ​តែ​ហត់​នឿយនិង​មាន​ជំងឺ​លើស​ឈាម។ មន្ទីរពេទ្យ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ចូល​មើល​ឡើយ ។លោកThaksinអាយុ ៧៤ ឆ្នាំ ជា​នាយក​រដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ ២០០១ ដល់ ២០០៦។ បន្ទាប់ពីរដ្ឋប្រហារ លោកបានចាកចេញពីប្រទេស ហើយរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ ២០០៨។ អតីតនាយករដ្ឋមន្ត្រីបានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហាហើយត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងទីក្រុងបាងកក នៃពន្ធនាគារKlongPremបន្ទាប់ពីពេលដែលលោកត្រូវបានតុលាការកាត់ទោសលោកចំនួន៨ឆ្នាំ។នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហាលោកត្រូវ​បាន​បញ្ជូន​ពី​បន្ទប់​ពេទ្យ​របស់​ពន្ធនាគារ​មក​មន្ទីរពេទ្យ ដោយសារ​ពិបាក​គេង ឈឺ​ទ្រូង លើស​ឈាមនិង​ត្រូវបានដាក់អុកស៊ីហ្សែន​៕ប្រភពBangkok Post/Thai PBS


Powered by Blogger.