កម្ពុជាថៃ​វៀតណា​មទា​មទារ​ឱ្យ​សារមន្ទីរសិ​ល្បៈ​Denv​erប្រគល់​មក​វិញ​នូវ​វ​ត្ថុបុរាណ

 មន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំង៣បានរិះគន់សារមន្ទីរសិល្បៈ Denver បន្ទាប់ពីសារមន្ទីរមិនឆ្លើយតបនឹងលិខិតដែលពួកគេបានផ្ញើកាលពីខែឧសភានិងខែមិថុនាដោយទាមទារឱ្យប្រគល់វត្ថុបុរាណរបស់ខ្លួនដែលត្រូវបានលួចយកមកវិញ។កាសែត Denver Post បានរាយការណ៍កាលពីដើមខែសីហាថាកម្ពុជា ថៃ និងវៀតណាមបានស្នើសុំឱ្យប្រគល់វត្ថុបុរាណចំនួន៨បំណែកដែលមានៅក្នុងសារមន្ទីDenverមកវិញដែលចំនួន៦បំណែកត្រូវបានបរិច្ចាគដោយ Emma C. Bunker ធ្លាប់ជាទីប្រឹក្សារបស់សារមន្ទី Denver។

ដោយ Dutch Treat តាមរយៈ Wikipedia Creative Commons /Khmer Times
ការទាមទារចុងក្រោយនេះគឺរឿងអាស្រូវវត្ថុបុរាណដែលត្រូវបានគេលួចបច្ចុប្បន្ននៅក្នុងសារមន្ទីរDenverនិងរឿងអាស្រូវពាក់ព័ន្ធនឹងសារមន្ទីស្តីពីការជួញដូរវត្ថុបុរាណ។នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋអាជ្ញាសហព័ន្ធបានជួយសម្របសម្រួលប្រគល់វត្ថុបុរាណខ្មែរចំនួន៤បំណែក ដែលមាននៅក្នុងសារមន្ទី មកកម្ពុជាវិញដូចដែលកាសែត Denver Postបានរាយការណ៍។ប៉ុន្តែសារមន្ទីនៅតែរក្សាទុកវត្ថុបុរាណផ្សេងទៀតជាង២០០ បំណែកដែលទទួលបានពី Bunker ទោះបីជាមានការអំពាវនាវឱ្យប្រគល់វត្ថុបុរាណទាំងនោះត្រឡប់មកវិញក៏ដោយ។នៅខែធ្នូ ឆ្នាំ២០២២ កាសែត Denver Post បានបោះពុម្ភរបាយការណ៍ស៊ើបអង្កេតបីផ្នែកស្តីពីរបៀបដែល Bunker បានជួយឈ្មួញជួញដូរវត្ថុសិល្បៈ Douglas Latch ford លក់វត្ថុបុរាណទៅអោយសារមន្ទី។ជាយូរណាស់មកហើយ Latch ford ជាប់មានភាពចម្រូងចម្រាសក្នុងការលួចមរតកវប្បធម៌របស់ប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិល។ប៉ុន្តែសកម្មភាពជួញដូររបស់គាត់នៅក្នុងប្រទេសផ្សេងទៀតមិនសូវមានគេដឹងនោះទេ។ នៅឆ្នាំ២០១៩ រដ្ឋអាជ្ញាញូវយ៉កបានចោទប្រកាន់ Latch ford ពីបទជួញដូរវត្ថុបុរាណ ។ប៉ុន្តែការកាត់ទោសត្រូវបានបញ្ចប់នៅឆ្នាំ២០២០ដោយសារគាត់បានទទួលមរណៈភាព។ប្រទេសថៃកំពុងសង្ឃឹមក្នុងការទទួលបានមកវិញនូវវត្ថុបុរាណ ” Prakhon Chai” ធ្វើពីសំរឹទ្ធ ដែលបានរកឃើញក្នុងទសវត្សរ៍ឆ្នាំ១៩៦០ នៅជិតព្រំដែនកម្ពុជា ហើយលក់ទៅឱ្យ Latch ford ។ វត្ថុបុរាណនេះស្ថិតនៅសារមន្ទីDenver ខណៈដែលវត្ថុបុរាណផ្សេងទៀតមានពាសពេញសហរដ្ឋអាមេរិក។ក្នុង​ចំណោម​បំណែក​ផ្សេង​ទៀតវៀតណាម​ទាមទារ​យក​ដាវ​អាយុ ២០០០ ឆ្នាំ​មក​វិញ​ដែលBunker​បាន​បរិច្ចាគ​ទៅអោយសារមន្ទីរ ។ បំណែកវត្ថុបុរាណចចំនួន៥ក្នុងចំណោមបំណែកវត្ថុបុរាណចំនួន៦ដែលបានបរិច្ចាកទៅអោយសារមន្ទី ត្រូវបានទាមទារត្រឡប់មកវិញ ដោយសារខ្វះភស្តុតាង ឯកសារដែលបញ្ជាក់ពីប្រភពដើម និងភាពស្របច្បាប់នៃវត្ថុបុរាណជាអ្វីដែលសារមន្ទីរត្រូវបានបង្ហាញ។អ្នកនាំពាក្យសារមន្ទីរបានប្រាប់ ការសែតGuardian ថា ពួកគេបានទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជា និងថៃតាំងពីឆ្នាំ២០១៩ និង២០២១ និងកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយ USDOJ ដើម្បីប្រគល់វត្ថុបុរាណដែលត្រូវបានលួចទៅប្រទេសដើមរបស់ពួកគេវិញ។AngelaChiuអ្នកជំនាញសិល្បៈឯករាជ្យដែលបាននិយាយទៅកាន់កាសែត Guardianបានសួរថាហេតុអ្វីបានជាសារមន្ទីរមិនប្រគល់វត្ថុបុរាណដែលបានលួចមកវិញ ហើយបន្ថែមថា Bunker ប្រហែលមិនមែនជាអ្នកបរិច្ចាកតែម្នាក់មួយគត់ទៅអោយសារមន្ទីនោះទេ។ Asnews.com/Khmer Times



Powered by Blogger.