គណបក្សភ្លើងទៀនស្នើឲ្យសមត្ថកិច្ចវែកមុខអ្នកចេញលិខិតអនាមិកគំរាម
គណបក្សភ្លើងទៀនស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចវែកមុខអ្នកដែលចេញលិខិតអនាមិកគំរាមចាប់ខ្លួនលោក រ៉ុង ឈុន លោក ជា មុន្នី និងថ្នាក់ដឹកនាំគណបក្សជំទាស់នេះសរុបជិត២០រូប។ ការស្នើឲ្យវែកមុខជនអនាមិកនោះគឺដើម្បីជៀសវាងការចលាចលសង្គម។ នេះបើតាមអ្នកនាំពាក្យគណបក្សប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃអាទិត្យនេះ ដោយយល់ថា ប្រសិនបើមានការចង់ចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សនេះមែន នោះទំនងមិនមានការបញ្ចេញលិខិតគំរាមជាមុនយ៉ាងដូច្នេះឡើយ។លោក គីមសួរ ភីរិទ្ធអ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថាលិខិតអនាមិកគំរាមចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សនេះដែលត្រូវបានគេបញ្ជួនទៅកាន់មនុស្សមួយចំនួនរបស់គណបក្សជំទាស់នេះគឺមានចេតនាបំភិតបំភ័យលើគណបក្សភ្លើងទៀន។បើតាមលិខិតដែលគេផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហានោះ គឺមានគំរាមចាប់ខ្លួន លោក រ៉ុង ឈុន អនុប្រធានបក្សភ្លើងទៀន លោក ជា មុនី មន្ត្រីជាន់ខ្ពស់និងសកម្មជនគណបក្សនេះមួយចំនួនដូចជាលោក ថាន់ ណារិន និងលោក ផុន សុភា ជាដើម ដែលពួកគេកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ចំណែកសកម្មជនគណបក្សនេះចំនួន៤នាក់ទៀត ដែលមានឈ្មោះក្នុងលិខិតនោះដែរ ដូចជា លោក អេង ស្រួយ លោក ប៊ុន ខេត លោក លី រី លោក វង រុន្នី និងលោក គឹម សុភា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងអំឡុងខែកក្កដាក្រោមការចោទថាញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល។
![]() |
| លោក រ៉ុង ឈុន។សហការី |


Post a Comment