តើ​ការ​រុករ​ក​​ឧស្ម័​ន​របស់​កម្ពុជា​និងថៃក្នុង​តំ​បន់​​ទាមទារ​ត្រួត​ស៊ីគ្នា​នឹង​មា​នសន្ទុះ​យ៉ាង​ដូចម្តេច​?

 អ្នកជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា​ទំនាក់ទំនង​ល្អជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ក្លាយ​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​បន្ត​ការចរចា​រ​រុករក​ឧស័ន្ម​ធម្មជាតិ​នៅ​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​នៅ​ឈូងសមុទ្រ​ថៃ។​ប៉ុន្តែ​ក៏បាន​ក្រើន​រំលឹក​ពី​កា​រវិល​ត្រឡប់​ទៅ​រក​ជម្លោះ​ឡើងវិញ។ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​នៅតែ​មាន​មន្ទិលសង្ស័យ​លើ​គ្នា​ទៅវិញទៅមក​។​​អត្ថប្រយោជន៍​ដែល​មាន​មក​តំបន់​នេះ​នឹង​មាន​ក​ម្រិ​ត​ខ្ពស់​ ​ដោយ​ពួកគេ​រួមគ្នា​អាច​ទាញ​យក​ធនធាន​ថាមពល​ដែល​មាន​តម្លៃ​ប្រមាណ​១​ទ្រ៊ី​លាន​បាត​។​​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ ​បន្ទាប់ពី​រដ្ឋប្រហារយោធា​ក្នុង​ឆ្នាំ​ ​២​០​០​៦​ ​បាន​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​បន្ត​កិច្ចពិភាក្សា​រវាងប្រទេស​ទាំងពីរ​ស្តីពី​ការ​បោះបង្គោល​ព្រំ​ដែនសមុទ្រ​ដែល​មាន​ជម្លោះ​ ​ក៏ដូចជា​ការ​រួមគ្នា​អភិវឌ្ឍ​ទុន​បម្រុង​ប្រេង​នៅ​ក្នុង​តំបន់​ដែល​មាន​ទំហំ​២​៦​,​០​០​០​ ​គីឡូ​ម៉ែត្រការ៉េ​។​

ផែនទី​ដែល​បង្ហាញ​ពី​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​។​KhmerTimes
បញ្ហា​នេះ​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ក្នុង​សិក្ខាសាលា​ស្ដីពី​តំបន់​ទាមទារ​ត្រួត​ស៊ីគ្នា​នៃ​ប្រទេស​ទាំងពីរ​នៅ​ឈូងសមុទ្រ​ថៃ​។​ ​កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយ​មហាវិទ្យាល័យនីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ C​h​u​l​along​korn ​និង​នាយកដ្ឋាន​សន្ធិសញ្ញា​ ​និង​កិច្ចការ​ច្បាប់​នៃ​ក្រសួងការបរទេស​ថៃ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​សីហា​ ​ខណៈ​ដែល​ភាគី​ថៃ​នៅ​បន្ត​រង់ចាំ​ទទួល​ការណែនាំ​ថ្មីៗ​ពី​រដ្ឋាភិបាល​ថ្មី​។​លោកស្រី​ S​up​h​an​vas​a​C​hot​i​k​a​j​an​ ​Tang​ ​អគ្គ​នាយិកា​នៃ​នាយកដ្ឋាន​សន្ធិសញ្ញា​ ​និង​កិច្ចការ​ច្បាប់​បាន​និយាយ​ថា​ ​ក្រសួងការបរទេស​ថៃ​បាន​និង​កំពុង​រៀបចំ​ឯកសារ​ចាំបាច់​ទាំងអស់​សម្រាប់​បន្ត​ការចរចា​។​លោកស្រី​បាន​បន្ត​ថា​៖​ ​«​យើង​បាន​ជួប​សម​ភាគី​កម្ពុជា​នៅដើម​ឆ្នាំនេះ​ ​ហើយនឹង​ជួប​ពួកគេ​ម្ដងទៀត​មុន​ដំណាច់​ឆ្នាំនេះ​ក្នុង​ខែកញ្ញា​ ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ចរចា​ឡើងវិញ​ក្នុងពេលឆាប់ៗ​នេះ​»​។​​គណៈកម្មាធិការ​បច្ចេកទេស​ចម្រុះ​ ​ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​P​raw​it​W​on​g​su​wan​ទំនងជា​នឹង​ត្រូវ​ផ្លាស់ប្តូរ​។​ ​លោកស្រី​បាន​ប្រាប់​សិក្ខាសាលា​នេះ​ថា​ ​នេះ​នឹង​តម្រូវ​ឱ្យ​ស្នើ​ឡើង​នូវ​ចំណុច​ចរចា​ថ្មីៗ​ ​និង​ជំហរ​ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​។​ប្រទេស​ថៃ​ ​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (​M​OU) ​ស្តីពី​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​ស៊ីគ្នា​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​០​១​ ​ដែល​បាន​ក្លាយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការចរចា​។​ ​ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​មិន​មាន​វឌ្ឍនភាព​ណាមួយ​គួរ​អោយ​កត់​សម្គាល់​ដោយសារ​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​។​មុន​រដ្ឋប្រហារ​ឆ្នាំ​ ​២​០​០​៦​ ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​ ​ថា​ក់​ស៊ី​ន​ ​ស៊ីណា​វ៉ា​ត្រា​ ​បាន​កំណត់​តំបន់​ដែល​ពួកគេ​អាច​ធ្វើការ​អភិវឌ្ឍ​រួមគ្នា​។​ការចោទប្រកាន់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជម្លោះ​ទ្វេភាគី​ ​ខណៈ​ដែល​ជន​មួយ​ចំនួន​នៅ​តាម​ស្ថាប័ន​ក្នុង​ប្រទេស​ថៃ​បាន​ជំទាស់​នឹង​សំណើ​របស់​កម្ពុជា​ក្នុង​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។​ ​ជម្លោះ​ពាក្ស​សំដី​ដ៏​ក្តៅ​គគុក​បាន​នាំ​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​ផ្នែក​យោធា​នៅ​ក្នុង​ឆ្នាំ​២​០​០​៨​ ​និង​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១​៩​៦​២​ ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​លើ​កម្មសិទ្ធិ​នៃ​រមណី​ដ្ឋា​ន​បុរាណ​នោះ​។​ ​ទន្ទឹម​នឹង​នោះ​ ​ក៏​មានការ​ប៉ះទង្គិច​គ្នា​បន្ថែម​ទៀត​រវាង​ទាហាន​ក្នុង​ឆ្នាំ​ ​២​០​១​១​ ​ដែល​បាន​ធ្វើឲ្យ​ភាគី​ទាំងសងខាង​រង​របួស​។​​អនុស្សរណៈ​យោគ​យល់គ្នា​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២​០​០​១​ ​នោះ​ ​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​បញ្ហា​ការទូត​ ​ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​A​b​his​it​ ​V​e​jj​a​j​i​v​a​ ​បាន​ផ្អាក​ដំណើរការ​ចរចា​នេះ​ដោយសារ​លោក​ថា​ក់​ស៊ី​ន​ត្រូវបានតែងតាំងជា​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ឆ្នាំ​២​០​០​៩​។​ ​ពេល​នោះ​ ​លោក​ថា​ក់​ស៊ី​ន​គឺជា​ជន​និរទេស​ខ្លួន​នៅ​ពេល​នោះ​ដែល​ស្ថិតនៅ​ក្រោម​ច្បាប់​របស់​ប្រទេស​ថៃ​ ​ដោយ​ប្រឈម​រឿងក្តី​ពុករលួយ​ជាច្រើន​។​ ​យ៉ាងណាក៏ដោយ​ ​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​បាន​រស់​ឡើងវិញ​ ​ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​ពេល​នោះ​មិនបាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​សម​ភាគី​កម្ពុជា​ ​អំពី​បំណង​របស់​ខ្លួន​។​​រដ្ឋាភិបាល​ចាប់តាំង​ពី​ពេល​នោះ​មក​ ​រួម​ទាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ប្អូនស្រី​របស់​លោក​ថា​ក់​ស៊ី​ន​ ​គឺ​លោកស្រី​ ​យី​ង​ឡាក់​ ​ស៊ីណា​វ៉ា​ត្រា​ ​និង​ឧត្តមសេនីយ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​មិន​អាច​បញ្ចុះបញ្ចូល​កម្ពុជា​ឱ្យ​វិលត្រឡប់​មក​តុចរចា​វិញ​៕Thai​ ​P​BS ​World/KhmerTimes


Powered by Blogger.