កាលពីថ្ងៃអាទិត្យនេះព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទអារ៉ាប៊ីសាអូឌីតបានផ្ញើសារអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតក្នុងឱកាសឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
 |
| រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ រូបថត SPA |
ជារាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតព្រអង្គម្ចាស់បានជូនពរ ឯកឧត្តមបណ្ឌតិ ហ៊ុន ម៉ាណែត និងប្រជាជនអោយទទួលបានភាពរីកចម្រើននិងវិបុលភាពបន្ថែមទៀត។សមាជិកសភាកម្ពុជាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈសភាជាន់ទាបចំនួន១២០ ក្នុងចំណោមអាសនៈទាំង ១២៥ ក្នុងការបោះឆ្នោតកាលពីខែមុន។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសន្យាធ្វើកំណែទម្រង់សេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាក្លាយជា“ប្រទេសដែលមានចំណូលខ្ពស់” នៅឆ្នាំ២០៥០។ឯកឧត្តមបណ្ឌិតបានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «២៥ឆ្នាំខាងមុខនឹងជាវដ្ដថ្មីសម្រាប់ប្រទេសកម្ពុជា»៕ Arab news/Khmer Times
Post a Comment