នាយ​​ករដ្ឋមន្ត្រីឡាតវីលា​លែងពីតំ​ណែង

នាយករដ្ឋមន្ត្រីឡាតវីKarinsបានប្រកាសថាលោកនិងរដ្ឋាភិបាលនឹងចុះចេញពីតំណែងបន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាចបានច្រានចោលសំណើរសុំរុះរើគណៈរដ្ឋមន្ត្រី។នាយករដ្ឋមន្ត្រីឡាតវី Krisjanis Karins បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា"ខ្ញុំនឹងដាក់ការលាលែងពីតំណែងរបស់ខ្ញុំនិងគណៈរដ្ឋមន្ត្រីបច្ចុប្បន្នទៅប្រធានាធិបតីនៅថ្ងៃទី១៧ខែសីហា" ។ 
នាយករដ្ឋមន្ត្រីKarinsក្នុងអំឡុងសន្និសីទនៅចក្រភពអង់គ្លេសក្នុងខែមិថុនា។ រូបថត៖Reuters
គណបក្ស​រួបរួម​ថ្មី​ដែល​កំពុង​កាន់​អំណាច​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជ្រើសរើស​បេក្ខជន​ជំនួស​លោក Karins នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា។
ការប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Karins បានសម្តែងក្តីសង្ឃឹមថារដ្ឋាភិបាលអាចត្រូវបានរៀបចំឡើងវិញ ខណៈដែលដៃគូនៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបានច្រានចោលជម្រើសនៃការផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួននិងកែសម្រួលអាទិភាពគោលនយោបាយដែលស្នើឡើងដោយលោក។ប្រធានាធិបតី​ឡាតវី Edgars Rinkevics នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។សម្ព័ន្ធ​កាន់​អំណាច​ត្រូវ​តែ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ក្នុង​សភា​មុន​នឹង​អាច​ដំណើរការ​បាន។ប្រទេសឡាតវីគ្រោងនឹងរៀបចំការបោះឆ្នោតសភានៅឆ្នាំ២០២៦។
នៅក្នុងការបោះឆ្នោតសភានៅខែតុលាឆ្នាំ២០២២គណបក្សរួបរួមថ្មីរបស់នាយករដ្ឋមន្ត្រី Karins បានដឹកនាំដោយសម្លេងឆ្នោតជិត១៩% ឬ២៦តំណែងនៅក្នុងសភាដែលមាន១00 អាសនៈ។ឡាតវីធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត ហើយបានក្លាយជារដ្ឋឯករាជ្យមួយបន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ទំនាក់ទំនងរវាងរុស្ស៊ីនិងឡាតវីក៏ដូចជារដ្ឋបាល់ទិកមានភាពតានតឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែន។មេដឹកនាំនៃប្រទេសឡាតវី លីទុយអានីនិងអេស្តូនីបានថ្កោលទោសម្តងហើយម្តងទៀតចំពោះយុទ្ធនាការរុស្ស៊ីដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយយោធាដល់អ៊ុយក្រែន និងបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ី៕ប្រភពReuters

Powered by Blogger.