រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ានបានគាំទ្រយុទ្ធសាស្ត្រអព្យាក្រឹតកាបូនដែលស្របតាមការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយអាចធ្វើអោយសេដ្ឋកិច្ចក្នុងតំបន់ទទួលបានអត្ថប្រយោជន៍រហូតដល់ទៅ៥,៣ ទ្រីលានដុល្លារ។យុទ្ធសាស្ត្រអាស៊ានសម្រាប់អព្យាក្រឹតភាពកាបូន មានគោលបំណងជំរុញឧស្សាហកម្មបៃតងកំណត់ស្តង់ដារ និងកាត់បន្ថយការបំភាយឧស្ម័នតាមរយៈយុទ្ធសាស្ត្រសហការចំនួន៨។
 |
| រូបភាពដោយ Kubota.com/Khmer Times |
រដ្ឋមន្ត្រីទាំងនោះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ីថាយុទ្ធសាស្ត្រដែលគាំទ្រដោយអូស្ត្រាលីចំពោះគំនិតផ្តួចផ្តើមអនាគតអាស៊ាន (AUS4Asean) ទាមទារភាពបន្ទាន់ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ការផ្លាស់ប្តូរបៃតង។ពួកគេបានលើកឡើងថាការដោះស្រាយបញ្ហាកាបូនរបស់អាស៊ានមិនត្រឹមតែកាត់បន្ថយហានិភ័យប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងផ្តល់ឱកាសសេដ្ឋកិច្ចសង្គមយ៉ាងច្រើនផងដែរ។ប្រឈមនឹងហានិភ័យអាកាសធាតុធ្ងន់ធ្ងរការប្រែប្រួលអាកាសធាតុដែលមិនត្រូវបានត្រួតពិនិត្យអោយបានម៉ត់ចត់អាចនាំឱ្យផលិតផលក្នុងស្រុកសរុបក្នុងតំបន់ថយចុះ១១ភាគរយត្រឹមឆ្នាំ២១០០ និងធ្វើអោយប្រជាជនចំនួន៨៧ លាននាក់បំលាស់ទីលំនៅនៅក្នុងតំបន់ដែលងាយរងគ្រោះទឹកជំនន់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ផ្អែកលើការវិភាគដោយក្រុមប្រឹក្សាបូស្តុន (Boston Consulting Group) “ផ្ទុយទៅវិញការអនុវត្តអព្យាក្រឹតភាពកាបូនអាចធ្វើអោយផលិតផលក្នុងស្រុកសរុបកើនឡើងពី ៣,០ទៅ ៥,៣ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៥០ ទាក់ទាញការវិនិយោគបៃតងដែលមានតម្លៃពី ៣,៧ ទៅ ៦,៧ ទ្រីលានដុល្លារ និងបង្កើតការងារបន្ថែមពី ៤៩ ទៅ ៦៦លានកន្លែងរដ្ឋមន្ត្រីបណ្តាប្រទេសសមាជិកអាស៊ានបានលើកឡើងថា៖ «នៅទូទាំងតំបន់អាស៊ានទាំងមូលនឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច»។ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម អាចកើនពី ៩ ទៅ ១២ ភាគរយ ខណៈផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ អាចកើនពី ៤ ទៅ ៧ ភាគរយ ហើយសិង្ហបុរី និងប្រ៊ុយណេអាចកើនឡើងពី ១ទៅ២ភាគរយ។ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនរបស់ខ្លួន រដ្ឋមន្ត្រីទាំងនោះបានចង្អុលបង្ហាញថា អាស៊ានត្រូវតែបន្ថយគម្លាតកាបូនឌីអុកស៊ីតចំនួន ២,៦ ហ្គីហ្គាតុន (gigatonne)ទោះបីជាមានការបំភាយឧស្ម័នសម្រាប់មនុស្សម្នាក់ៗទាបក៏ដោយ (low per capita emissions) ពួកគេបានកត់សម្គាល់ពីតួនាទីក្នុងតំបន់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលកំពុងរីកចម្រើនដោយការវិនិយោគត្រូវបានព្យាករណ៍ថានឹងកើនឡើងទ្វេដងដល់ជាង ២,១ ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៣០ពី ៩៦២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។សេដ្ឋកិច្ចចម្រុះក្នុងតំបន់ក៏ផ្តល់នូវទស្សនវិស័យសម្រាប់ការសម្រេចបាននូវអព្យាក្រឹតភាពកាបូនដោយប្រទេសដែលសម្បូរដោយថាមពលវារីអគ្គិសនីបានរួមចំណែកដល់ថាមពលកាបូនសូន្យហើយប្រទេសមួយចំនួនដែលមានធនធានសម្រាប់នីកែលបច្ចេកវិទ្យាបៃតងនិងប្រទេសផ្សេងទៀតដែលនាំមុខក្នុងឧស្សាហកម្មរថយន្តអគ្គិសនី”។រដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិកអាស៊ានក៏បានលើកឡើងទៀតថាយុទ្ធសាស្ត្រដែលត្រូវបានអនុម័ត នឹងត្រូវបានអនុវត្តដោយក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយនឹងត្រូវបានទទួលស្គាល់ដោយមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ នៅខែក្រោយ។សេចក្តីថ្លែងការណ៍បានឱ្យដឹងថា “បន្ទាប់មកយុទ្ធសាស្ត្រនេះនឹងត្រូវបានដាក់ចេញដល់ភាគីពាក់ព័ន្ធអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការដែលកំពុងបន្តដើម្បីសម្រេចបាននូវអនាគតអព្យាក្រឹតកាបូន”។រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Seri Zafrul Abdul Aziz នៃប្រទេសម៉ាឡេស៊ីបាននិយាយថា យុទ្ធសាស្ត្រទាំងនេះនឹងធ្វើអោយអនាគតកាន់តែមានភាពរីកចម្រើន ប្រកបដោយចីរភាពសម្រាប់ប្រជាជនអាស៊ាន ដែលមានចំនួនរហូតដល់ ៦៧២ លាននាក់៕ Bernama/Khmer Times
Post a Comment