គ​ណៈ​​រដ្ឋមន្ត្រី​ថ្មី​​បា​ន​ប្រ​សូត្រ​​ហើយ​

បន្ទាប់ពី​ទទួលបាន​សុពលភាព​កាលពី​ម្សិលមិញ​រដ្ឋសភា​អាណត្តិទី​៧ ​នៅព្រឹក​ថ្ងៃ​ទី​២២ ​ខែ​សីហា​នេះ ​បានបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​យ៉ាង​ពេញទំហឹង​ដល់​សមាសភាព​រដ្ឋាភិបាល​ថ្មីដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​កូនប្រុស​ច្បង​អតីត​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។ គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក ​ហ៊ុន ម៉ាណែត​ រួមមាន​ឧបនាយក​រដ្ឋមន្ត្រី​១០​រូប ​ទេសរដ្ឋ​មន្ត្រី​២១​រូប ​និង​រដ្ឋមន្ត្រី​៣០​រូប​។គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ដែលដឹកនាំដោយ​លោក ​ហ៊ុន ម៉ាណែតកូនប្រុសច្បង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដែលត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់ការ​ទុកចិត្ត​នោះ ​គឺមិនខុសគ្នា​នឹង​បញ្ជី​គណៈរដ្ឋមន្ត្រី​ដែលបាន​បែកធ្លាយ​កន្លងមក​នោះទេ ​គឺ​ចំនួន ​និង​ឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រីមាន​១០រូប​ដដែល ​ដែល​រួមមាន​​លោក ​នេត សាវឿន ​លោក ​អូន ព័ន្ធមុនីរ័ត្ន ​លោក ​ស៊ុន ចាន់ថុល ​លោក ហង់ ជួនណារ៉ុន​ លោក​ សាយ សំអាល់​ លោក​ ស សុខា ​លោក​ ទៀ សីហា ​លោក ​កើត រិទ្ធ ​លោក ​សុខ ចិន្តាសោភា ​និង​លោក​ វង្សី វិស្សុត​។

រីឯ​ទេសរដ្ឋមន្ត្រី​វិញ គឺ​មានការ​ផ្លាស់ប្តូរ​ចំនួន​លើសពី​ការគ្រោង​ទុក​ ដែលរួមមាន​លោក ​គន់ គីម ​លោក ​ហូ សិទ្ធី ​លោក អ៊ុក រ៉ាប៊ុន ​លោក ​ឱម យិនទៀង ​លោក​ អៀង មូលី ​លោក ​ពេជ សោភ័ន ​លោក ​ព្រុំ សុខា ​លោក សក់ សេដ្ឋា ​លោក ​អូស្មាន ហាស្សាន់ ​លោក លី ធុច​ ​លោក ​ឆែម គាតរិទ្ធី​ លោក អ៊ុច បូរិទ្ធ លោក កែវ រ៉េមី ​លោក ឈាង យ៉ាណារ៉ា ​លោក ស្វាយ ស៊ីថា ​លោក ថោង ខុន ​លោក អ៊ុក ប្រាថ្នា​ លោក ឆៃ ស៊ីណារិទ្ធ ​លោក សុក ស៊ីផាន់ណា ​លោក គី តិច ​និង​លោក អ៊ី ឈាន​។ដោយឡែក​រដ្ឋមន្ត្រី​ទាំង​៣០រូប​វិញ​ រួមមាន​ លោក វង្សី វិស្សុត ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​លោក ស សុខា កូនប្រុស​លោក ស ខេង​ រដមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ​ទៀ សីហា ​កូនប្រុស​លោក ​ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ​លោក ​សាយ សំអាល់ ​កូនប្រុសលោក​ សាយ ឈុំ ​ជារដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម ​និងសំណង់ ​លោក ហ៊ុន ម៉ានី ​កូនប្រុសពៅ​លោក ​ហ៊ុន សែន ​ជា​រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ លោក ​ជា សុមេធី ​កូនប្រុស​លោក ​ជា ស៊ីម ​រដ្ឋមន្ត្រី​សង្គមកិច្ច លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស ​លោក ​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​​លោក ​ឌិត ទីណា ​រដ្ឋមន្ត្រី​កសិកម្ម ​លោក​ ឆាយ ឫទ្ធិសែន ​ជា​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជនបទ ​លោកស្រី ​ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ​លោក ​ហែម វណ្ណឌី ​រដ្ឋមន្ត្រី​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​លោក កែវ រតនៈ ​រដ្ឋមន្ត្រី​រ៉ែ ​និងថាមពល ​លោក ​ប៊ិន ត្រឈៃ ​រដ្ឋមន្ត្រីក្រសួង​ផែនការ​ លោក ​ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់រំ ​ ​លោក ​អ៊ាង សុផល្លែត​ រដ្ឋមន្ត្រី​បរិស្ថាន​ លោក ​ថោ ជេដ្ឋា ​រដ្ឋមន្ត្រី​ធនធាន​ទឹក ​និង​ឧត្តុនិយម​ លោក ​នេត្រ ភក្ត្រា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក កើត រិទ្ធ ​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ​លោក ជា វ៉ាន់ដេត ​​រដ្ឋមន្ត្រី​ប្រៃសណីយ៍ ​លោក ​ឈាង រ៉ា ​ជារដ្ឋមន្ត្រី​សុខាភិបាល ​លោក ​ប៉េង ពោធិ៍នា ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ លោកស្រី ​ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោក សុខ សូកេន​ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ​លោក ចាយ បូរិន​ រដ្ឋមន្ត្រី​ក្រសួងធម្មការ ​និងសាសនា ​លោកស្រី​ អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រី​កិច្ចការនារី​ លោក ​ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​​លោក ម៉ៅ ហាវណ្ណាល់ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​។សូមបញ្ជាក់ថា​ក្រៅពី​កូនៗ​ឥស្សរៈជន​កំពូលៗ​របស់​គណបក្ស​ប្រជាជន រដ្ឋមន្ត្រីក្មេង​ៗ​ផ្សេង​ៗ​ទៀត ​ក៏ជាកូន ​និង​សាច់ញាតិ​យ៉ាងជិតស្និទ្ធ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​នេះ​ដែរ​៕RFI

Powered by Blogger.