លោកនាយឧត្តមសេនីយ៍ស ថេតស្នងការនគរបាលភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិត្រូវបានតែងតាំងជាអគ្គស្នងការស្នងការនគរបាលជាតិ នៅថ្ងៃទី២៣សីហានេះ។នេះបើតាមព្រះរាជក្រឹត្យរបស់អង្គព្រះមហាក្សត្រ។
 |
| រូបភាពសហការី |
ការឡើងកាន់តំណែងរបស់លោកនាយឧត្តមសេនីយ៍ស ថេត ទៅជាអគ្គស្នងការនគរបាលជាតិពេលនេះធ្វើឡើងបន្ទាប់ពីតំណែងមួយនេះ កំពុងតែទំនេរក្រោយពេលដែលលោកនេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិត្រូវកា្លយជាឧបនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រី។ជាការកត់សម្គាល់តំណែងជាអគ្គស្នងការនគរបាលជាតិនេះ មានការជជែកវែកញែកច្រើន ខណៈដែលអ្នកតាមដានសង្គមមួយចំនួន យល់ថាលោកសថេតជាមនុស្សដ៏មានឥទ្ធិពលដែលអាចចូលកាន់តំណែងមួយចំនួន ដ្បិតជាតំណែងមួយដែលជួយការងារសំខាន់ៗ ដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ដែលជាកូនប្រុសរបស់សម្តេចស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។គួរបញ្ជាក់ថា មុននឹងឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ពេលនេះ លោក ស ថេត បានឡើងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ជំនួសលោក ជួន សុវណ្ណ ដែលត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។តំណែងរបស់លោក ស ថេត ក៏ធ្វើឡើងបន្ទាប់ពីលោក នេត សាវឿន ត្រូវដំឡើងទៅជាឧបនាយករដ្ឋមន្ត្រី ដែលត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីពេលអវត្តមាននាយករដ្ឋមន្ត្រី និងជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ៕RFI
Post a Comment