កំពង់ឆ្នាំង៖ក្រោមការចង្អុលបង្ហាញនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៥០០ដើម នៅក្នុងបរិវេណវត្តអរញ្ញិការាម និងសាលាបឋមសិក្សាថ្លុកជ្រៅស្ថិតក្នុងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អ៊ីម ផង់ អភិបាលរងស្រុកបរិបូណ៌ជាតំណាងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌លោកមេឃុំអញ្ជាញរូង មេភូមិ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
 |
| ឯកឧត្តមបណ្ឌិតទូច វណ្ណៈដឹកនាំដាំកូនឈើ៥០០ដើមនៅខេត្តកំពង់ឆ្នាំង។ |
ពិធីនេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ គណៈកម្មការវត្តអរញ្ញិការាម និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា ថ្លុកជ្រៅ៕សហការី
Post a Comment