កម្ពុជា​រក​ចំណូ​ល​ពី​ការនាំ​ចេញ​ចំនួន​១​៣​​ប៊ី​លាន​ដុល្លារទៅកាន់​​ទី​ផ្សារ​អន្តរជាតិ

 ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​បង្ហាញ​កាលពី​ថ្ងៃសុក្រ​ថា​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ​១​៣​,​៥​២​៥​ ​ប៊ី​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ ​២​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​

រូបភាពA​K​P​/KhmerTimes
គោលដៅ​នាំចេញ​កំពូល​ទាំង​៣​របស់​កម្ពុជា​ ​មាន​ដូចជា​ ​សហរដ្ឋអាមេរិក​ ​មាន​តម្លៃ​ ​៥​,​១​៧​៨​ពាន់​លាន​ដុល្លារ​ ​វៀតណាម​មាន​តម្លៃ​ ​១​,​៥​៩​៩​ពាន់​លាន​ដុល្លារ​ ​និង​ចិន​ ​មាន​តម្លៃ​ ​៨​១​៤​លាន​ដុល្លារ​។​ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​កង់​ ​និង​ទំនិញ​កសិកម្ម​មួយ​ចំនួន​ដូចជា​ ​អង្ករ​ ​កៅស៊ូ​ ​ដំឡូងមី​ ​ចេក​ ​និង​ស្វាយ​។​​របាយការណ៍​បាន​បញ្ជាក់​ថា​ ​ព្រះរាជាណាចក្រកម្ពុជា​បាន​នាំចេញ​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ដែល​មាន​តម្លៃ​សរុប​ចំនួន​ ​៦​,​៣​៦​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​អំឡុង​ពេល​នោះ​ ​ធ្លាក់ចុះ​ ​២​០​,​៤​ ​ភាគរយ​ពី​ចំនួន​ ​៧​,​៩​៩​ ​ប៊ី​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​​ឧស្សាហកម្ម​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​គឺជា​វិ​ស​័​យ​ដែល​រកចំណូល​បាន​ពី​បរទេស​ច្រើនជាង​គេ​សម្រាប់​កម្ពុជា​។​ វិ​ស័​យ​នេះ​មាន​រោងចក្រ​ ​និង​សាខា​ប្រហែល​ ​១​,​៣​០​០​ ​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ប្រហែល​ ​៨​៤​០​,​០​០​០​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មានប្រសាសន៍ថា​ ​ស​ង្រ្គា​ម​អ៊ុយ​ក្រែ​ន​បាន​បង្ក​ជា​វិបត្តិ​ជា​ប្រព័ន្ធ​ដល់​កំណើន​សេដ្ឋកិច្ច​សកល​ ​ដែល​ធ្វើឲ្យ​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​មាន​ក​ម្រិ​ត​នៅ​ជុំវិញ​ពិភពលោក​។​ ​កត្តា​នេះ​នាំ​ឱ្យ​ការ​បញ្ជាទិញ​នៅ​កម្ពុជា​ធ្លាក់ចុះ​។​លោក​បន្ត​ថា​៖​ ​«​ប្រទេស​កម្ពុជា​បន្ត​ទទួល​បានការ​បញ្ជាទិញ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ថា​ការនាំចេញ​នឹង​កើន​ឡើង​នៅ​ចុង​ឆ្នាំនេះ​»​។ទន្ទឹម​នឹង​នេះ​ដែរ​ ​ការនាំចូល​របស់​ព្រះរាជាណាចក្រកម្ពុជា​បាន​ធ្លាក់ចុះ​ ​២​៥​ភាគរយ​មក​នៅ​ត្រឹម​ ​១​៤​,​១​៧​៤​៥​លាន​ដុល្លារ​៕A​K​P​/KhmerTimes

Powered by Blogger.