គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គ្រោងប្រកាសលទ្ធផលបណ្តោះអាសន្ននៅព្រឹកថ្ងៃទី១ ខែសីហា បន្ទាប់ពីមិនបានរកឃើញកំហុសឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងការ គណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្ររបស់គណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៥ បានបញ្ជូនមកតាមតារាងនិងកំណត់ហេតុបូកសរុបលទ្ធផល។កាលពីថ្ងៃទី២៩ ខែកក្កដា គ.ជ.ប បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាម បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្តីការគ.ជ.បដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និង អ្នកសារព័ត៌មាន។
 |
|
ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបានបែងចែកជា៥ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុក ចំនួន៥មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ម្តងមួយមណ្ឌលៗយ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ ដោយជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានីខេត្តរៀបចំការ បោះឆ្នោតទាំង២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតក្នុងឃុំសង្កាត់(ទ.១១១៦តព)តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានីខេត្ត(ទ.១១១០) កំណត់ហេតុបូក សរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោត ក្នុងរាជធានី ខេត្ត(ទ.១១១៤)ឡើយ។អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវរួចរាល់ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ ត្រូវដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យនិងសម្រេចដើម្បីធ្វើការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតស្របតាមប្រតិទិននៃការបោះឆ្នោត។យោងតាមលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួល១២០អាសនៈ និង គណបក្សហ្វុនស៊ិនប៉ិចទទួលបាន៥អាសនៈបន្ទាប់ពីមានអ្នកចេញទៅបោះឆ្នោតជាង៨លាន២១ម៉ឺននាក់ ស្មើនឹង៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩លាន៧១ម៉ឺននាក់៕AKP/វិទ្យុជាតិកម្ពុជា
Post a Comment