ដំ​ណើ​រ​​​​រប​​ស់​​លោ​​កហ៊ុ​ន ម៉ាណែត​​​ទៅ​កា​​ន់​​​​នា​​​យករដ្ឋមន្ត្រី​​​ក​​ម្ពុជា

មាគ៌ារបស់លោកហ៊ុន ម៉ាណែត ទៅកាន់តំណែងនាយករដ្ឋមន្ត្រីរបស់កម្ពុជា គឺជាដំណើរដែលត្រូវបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំតាំងពីការអប់រំ រហូតដល់ប្រវត្តិនយោបាយ។ក្រោយ​កាន់​អំណាច​អស់​៣៨​ឆ្នាំសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដាបាន​ប្រកាស​លាលែង​ពី​តំណែង ដើម្បី​ប្រគល់​អំណាច​ឲ្យ​កូនប្រុស​ច្បង​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងឆ្វេងនិង​កូនប្រុស​លោក ហ៊ុន ម៉ា​ណែ​តបោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែកក្កដា​។ (រូបថតasia.nikkei)
តាម​អ្នក​សង្កេតការណ៍​តាម​ពិត​ទៅ ការ​ផ្ទេរ​អំណាច​នេះ​ជា​ដំណើរការ​ដែល​រៀបចំ​ជា​យូរ​មក​ហើយ។នៅពេលដែលលោក ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ សម្តេចហ៊ុនសែនបាននិយាយថាសម្តេចបានឃើញ«ពន្លឺភ្លើងហោះពីលើដំបូល»។សម្តេចជឿថាកូនប្រុសរបស់សម្តេចគឺសញ្ញាដ៏ពិសិដ្ឋហើយនេះគឺជាសញ្ញានៃអនាគតដ៏ភ្លឺស្វាងរបស់ម៉ាណែត។ក្នុង​នាម​ជា​កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ លោក ហ៊ុន ម៉ាណែតត្រូវ​បាន​បណ្តុះបណ្តាលលើ​ការ​សិក្សា​របស់​លោក​តាំង​ពី​តូច។ លោក​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ត្រូវ​បាន​តម្រង់​ទិស​ទៅ​រក​អាជីព​ជា​យោធា។លោកបានចុះឈ្មោះក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៩៥ហើយត្រូវបានបញ្ជូនទៅសិក្សានៅបរទេសនៅសហរដ្ឋអាមេរិកជាកន្លែងដែលលោកបានក្លាយជាកម្មាភិបាលនៅ West Point Army Academy ដែលជាកន្លែងហ្វឹកហ្វឺនយោធាដ៏មានកិត្យានុភាពបំផុតរបស់សហរដ្ឋអាមេរិក។៤ឆ្នាំក្រោយមកលោកបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភានេះ។នៅឆ្នាំ ១៩៩៦ ពេលកំពុងសិក្សានៅ West Point លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ដល់កាសែតភ្នំពេញប៉ុស្តិ៍ ដោយនិយាយថាឪពុករបស់លោកគឺសម្តេច ហ៊ុន សែន បានប្រាប់លោកថា៖ «អ្នកនឹងបន្តនៅពេលខ្ញុំដកខ្លួនចេញ»។ លោក ហ៊ុន ម៉ាណែត ទទូចចង់ "ពង្រឹង" កងទ័ពកម្ពុជានិង "ស្តារប្រទេសឡើងវិញ" ។បន្ទាប់ពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញលោក ហ៊ុន ម៉ាណែត បានឡើងឋានៈក្នុងជួរកងទ័ពយ៉ាងឆាប់រហ័សដោយទទួលបានតួនាទីសំខាន់ៗជាច្រើនដូចជាមេបញ្ជាការកងទ័ពកម្ពុជា មេបញ្ជាការកងពលតូចលេខ៧០ អង្គភាពអង្គរក្សនាយករដ្ឋមន្ត្រីនិងជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម។មិន​ត្រឹម​តែ​បន្ត​អាជីព​ជា​យោធា​ប៉ុណ្ណោះ​ទេ លោក ហ៊ុន ម៉ាណែត ក៏​បាន​បំពាក់​ខ្លួន​ឯង​នូវ​ចំណេះ​ដឹង​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​ជាក់​ស្តែង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​គ្រប់​គ្រង​ប្រទេស​ក្នុង​ដំណាក់​កាល​ក្រោយ។លោកបានសិក្សាផ្នែកសេដ្ឋកិច្ចនិងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យញូវយ៉កនៅសហរដ្ឋអាមេរិកបន្ទាប់មកដោយបណ្ឌិតពីសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស។អ្នក​សង្កេត​ការណ៍​ថា លោក ហ៊ុន ម៉ាណែត គឺជា​កូន​ប្រុស​ទាំង​បី​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា។លោក Lee Morgenbesser អ្នកជំនាញខាងផ្នែកយោធាបាននិយាយថា "ការកើនឡើងរបស់លោក ហ៊ុន ម៉ាណែត ក្នុងឥស្សរជនដែលកំពុងកាន់អំណាចនៅកម្ពុជាបានកើតឡើងយ៉ាងឆាប់រហ័ស។នយោបាយអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី។សមត្ថភាព​យោធា​របស់​លោកហ៊ុនម៉ាណែត ត្រូវ​បាន​សាកល្បង​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​រវាង​កម្ពុជានិង​ថៃ ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក្នុង​ឆ្នាំ ២០០៨-២០១១។ ទោះបីជាការប្រយុទ្ធនៅលើដីត្រូវបានបញ្ជាដោយមន្ត្រីដែលមានបទពិសោធន៍ក៏ដោយ ក៏លោក ហ៊ុន ម៉ាណែត បានដើរតួនយោបាយរបស់លោកនិងត្រូវបានគាំទ្រដោយទាហាន។ លោកក៏បានចូលរួមចំណែកជាច្រើនក្នុងដំណើរការចរចាជាមួយប្រទេសថៃ ដើម្បីបញ្ចប់ជម្លោះ។ប៉ុន្មានឆ្នាំក្រោយមក លោក ហ៊ុន ម៉ាណែត កាន់តែចូលរួមក្នុងសកម្មភាពនយោបាយ។ នៅឆ្នាំ២០១៥លោកបានក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាហើយបានដឹកនាំកិច្ចខិតខំប្រឹងប្រែងពង្រឹងការគាំទ្ររបស់ជនបរទេសជាមួយគណបក្ស។ នៅឆ្នាំ២០២០ លោកបានក្លាយជាលេខាធិការសហភាពយុវជននៃគណបក្សប្រជាជនកម្ពុជា ហើយបានចាប់ផ្តើមថ្លែងសុន្ទរកថាជាសាធារណៈជាទៀងទាត់។កាលពីខែធ្នូ ឆ្នាំ២០២១សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងជាអ្នកស្នងតំណែងរបស់សម្តេចហើយគណបក្សប្រជាជនកម្ពុជា ក៏បានយល់ព្រមគាំទ្រកូនប្រុសរបស់សម្តេចជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។ នេះ​ចាត់​ទុក​ថាជា​ជណ្ដើរ​ដ៏​រឹង​មាំ​បំផុត​សម្រាប់​លោក ហ៊ុន ម៉ាណែត ឆ្ពោះ​ទៅ​កាន់​កៅអី​នាយក​រដ្ឋមន្ត្រី។សេចក្តីថ្លែងការណ៍របស់ CPP បានពណ៌នាលោក ហ៊ុន ម៉ាណែតថាជា “អ្នកស្នងតំណែងដ៏ស័ក្តិសម និងមានអំណាច” ដោយសារត្រូវបានបណ្តុះបណ្តាល និងបទពិសោធន៍ផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថា កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា នឹងជួយធានាបាននូវសន្តិភាពនិងស្ថិរភាព កំណត់និងនាំមកនូវវឌ្ឍនភាពដល់ប្រទេស។ក្រោយ​ពី​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត លោក ហ៊ុន ម៉ាណែត ចាប់​ផ្ដើម​បង្កើន​ភាព​ញឹកញាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ។ កាល​ពី​ឆ្នាំ​មុន លោក​បាន​ជួប​ជាមួយ​មន្ត្រី​ពិភពលោក​ជា​ច្រើន​ដូច​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី Penny Wong រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yi នាយក​រដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith ឬ​នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida។ លោកក៏ចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍វប្បធម៌ សិល្បៈ និងសប្បុរសធម៌ផងដែរ។ កាល​ពី​ខែ​សីហា​កន្លង​ទៅ លោក​ក៏​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​ថ្មី​មួយ​មាន​ឈ្មោះ​ថា «ហ៊ុន ម៉ាណែតមេទ័ព»។អ្នកវិភាគនយោបាយកម្ពុជា លោក ឯម សុវណ្ណារ៉ា បកស្រាយថា លោក ហ៊ុន ម៉ាណែតតែងតែព្យាយាមបង្ហាញសមត្ថភាពក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។"ទី១លោកជាអ្នកស្នងតំណែងនៅក្មេងជំនាន់ក្រោយ។ ទី២លោកជាបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានតួនាទីធំក្នុងបក្ស ដូច្នេះលោកត្រូវតែប្រឹងប្រែងដើម្បីឈរនៅមុខអ្នកផ្សេង" សុវណ្ណារ៉ា និយាយ។ក្នុង​អំឡុង​ពេល​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស​ប្រឆាំង។ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ រដ្ឋាភិបាល​របស់​សម្តេចបាន​ស្នើ​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ «ក្បត់ជាតិ»។CNRPធ្លាប់ជាគណបក្សប្រឆាំងដ៏សំខាន់របស់CPP និងទទួលបានសំឡេងគាំទ្រ៤៤% ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៣កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៧តុលាការកំពូលរបស់កម្ពុជាបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ដោយហាមសមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិចំនួន១១៨រូបចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាត់បង់​អាសនៈ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ទាំង៤៨៩ និង​អាសនៈ​សភា​ចំនួន៥៥។សម្តេចហ៊ុន សែន ក្នុង​ឆ្នាំ ២០២០ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​មាន​ឱកាស​ឡើង​កាន់​អំណាច​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នៅ​កម្ពុជា។ សម្តេចហ៊ុន សែន បាន​និយាយ​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​៖ «​អ្នក​ចង់​កាន់​អំណាច។ ប៉ុន្តែ​ប្រហែល​ជា​អ្នក​គួរ​រង់ចាំ​អស់មួយ​ជីវិត​»។ «ពេល ហ៊ុន សែន នៅទីនេះ CPP នៅទីនេះ អ្នកត្រូវដេករង់ចាំរហូតដល់មួយជីវិត»។ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឱ្យ​គណបក្សភ្លើងទៀន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​សកល​ឆ្នាំ​នេះ។ គណបក្ស​តូចៗ​ចំនួន១៦ ដែល​នៅ​សេសសល់​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​មិន​អាច​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​បាន​ទេ។គណបក្សភ្លើងទៀនអតីតរបស់លោកសម រង្ស៊ី គឺជាអតីតមេបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា បានប្រកាសថាគណបក្សភ្លើងទៀន មិនអាចចូលរួមក្នុងការបោះឆ្នោតខែកក្កដាបានទេ ដោយសារខ្លួនមិនបានផ្តល់ឯកសារចុះឈ្មោះត្រឹមត្រូវទាំងអស់។ដើម្បី​រៀបចំ​ការបោះឆ្នោតលោក ហ៊ុន ម៉ាណែត ត្រូវបាន​រំសាយ​ចេញពី​ជួរ​កងទ័ព​ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​តែងតាំង​ជា​ឧត្តមសេនីយ៍​កាលពី​ខែមេសា ហើយ​បាន​ឈរឈ្មោះ​ជា​សមាជិកសភា​តំណាង​រាជធានី​ភ្នំពេញ​។ តាម​បទប្បញ្ញត្តិ​របស់​កម្ពុជា បេក្ខជន​ជា​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ជា​សមាជិក​សភា​ជាមុន​សិន។មុនពេលការបោះឆ្នោតសភាប្រព្រឹត្តទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ម្តងហើយម្តងទៀតថា កូនប្រុសរបស់សម្តេច“សមនឹងទទួលបាន”និងមានសមត្ថភាពពេញលេញក្នុងការដឹកនាំរដ្ឋាភិបាល ដោយសារសមត្ថភាពរបស់គាត់។គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​ឈ្នះ​អាសនៈ​សភា​ចំនួន​១២០​អាសនៈ​ដែល​នៅ​សល់​៥​អាសនៈ​ជា​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច។នេះ​ចាត់​ទុក​ថា​ជា​ការ​សន្និដ្ឋាន​មួយ​សម្រាប់​សម្តេចហ៊ុន សែន ក្នុង​ការ​ប្រគល់​អំណាច​ឲ្យ​កូន​ប្រុស​របស់​សម្តេចបន្ទាប់​ពី​ការ​រៀបចំ​ដំណើរ​ការ​អស់​រយៈពេល​វែង។អ្នកវិភាគលើកឡើងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត មានលក្ខណៈស្រដៀងនឹងសម្តេចហ៊ុន សែន ដែលបង្ហាញពីការចង់បានស្ថិរភាព។ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC របស់អូស្ត្រាលីកាលពីឆ្នាំ ២០១៥ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថាកម្ពុជាត្រូវតែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ“ទោះជាក្នុងតម្លៃណាក៏ដោយដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យដឹកនាំរបស់លោក។លោក Morgenbesser បាន​អត្ថាធិប្បាយ​ថា​៖ «​ការ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំ​សម្រាប់​កូនប្រុស​របស់សម្តេច​ជាច្រើន​ឆ្នាំ​មកនេះ បង្ហាញ​ពី​កម្រិត​នៃ​ការជឿជាក់ និង​ទំនុកចិត្ត​ដែល​សម្តេចមាន​ចំពោះ​គាត់​»​។ "នេះអាចត្រូវបានគេមើលឃើញមិនត្រឹមតែនៅក្នុងមុខតំណែងនៃអំណាចប៉ុណ្ណោះទេថែមទាំងនៅក្នុងល្បឿនដែលសម្តេចបានប្រគល់ការទទួលខុសត្រូវដ៏អស្ចារ្យទាំងនោះដល់កូនប្រុសរបស់គាត់" ។ទោះ​បី​ជា​លោក​សម្រេច​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ក៏​ដោយសម្តេចហ៊ុន សែន បញ្ជាក់​ថា សម្តេច​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​នយោបាយ​ឡើយ។ សម្តេចថ្លែង​ថា​៖ «​ទោះបី​ខ្ញុំ​លែង​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ខ្ញុំ​នៅ​តែ​គ្រប់គ្រង​នយោបាយ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កាន់​អំណាច»។បើតាមអ្នកជំនាញ Morgenbesser ការសម្រេចចិត្តរបស់សម្តេចហ៊ុន សែន ក្នុងការបន្តដឹកនាំគណបក្សប្រជាជន នឹងជួយសម្តេចរក្សាឥទ្ធិពលនយោបាយ និងជួយលោក ហ៊ុន ម៉ាណែត ពង្រឹងមូលដ្ឋានអំណាចរបស់គាត់។លោក Morgenbesser បាននិយាយថា “រហូតទាល់តែលោក ហ៊ុន ម៉ាណែត បានបង្កើតមូលដ្ឋានអំណាចដ៏រឹងមាំមួយ។សម្តេចហ៊ុន សែន ទំនងជានៅតែមានសំឡេងសំខាន់នៅក្នុងការសម្រេចចិត្តគោលនយោបាយសំខាន់ៗ”៕ប្រភពReuters, TIME, Guardian
Powered by Blogger.